សួរស្ដីអ្នកកំពុងអាន😊! អរគុណដែលចាប់អារម្មណ៏អានអត្ថបទមួយនេះ ដោយសារខ្ញុំមិនមានអ្នកស្ដាប់រឿងក្នុងចិត្ត ក៏មិនអាចចែករំលែកនៅក្នុងបណ្ដាញសង្គម ខ្ញុំក៏សម្រេចចិត្តសរសេរចោលនៅក្នុងគេហ័រទំព័រផ្ទាល់ខ្លួនគ្រាន់តែដើម្បីរំសាយអារម្មណ៍។ បញ្ហាទាំងអស់នោះគឺជាកត្តាដែលជះឥទ្ធិពលមកដល់បុគ្គលិកលក្ខណៈរបស់ខ្ញុំ បើអ្នកដែលធ្លាប់ឆ្ងល់ បន្ទាប់ពីអានចប់ ល្មមយល់ហើយ។
ខ្ញុំកើតនៅក្នុងគ្រួរសារមួយដែលមិនសូវជាមានភាពចុះសម្រុងគ្នា ជាកូនស្រីច្បងនៅក្នុងគ្រួសារ។ គ្រួសាររបស់ខ្ញុំមានធនធានសមរម្យតាមរបៀបអ្នកស្រែ មានដីស្រែចំការផ្ទះសម្បែងព្រមទាំងសត្វពាហនៈជាច្រើនក្បាលដែរ ប៉ុន្តែពុំសូវមានថវិការ ដោយសារតែឪពុកម្ដាយរបស់ខ្ញុំពុំបានទទួលការកាសិក្សានៅក្នុងសាលារៀន ធ្វើឲ្យពួកគាត់ពុំសូវមានគំនិតធ្វើអ្វីផ្សេងក្រៅពីប្រកបរបរធ្វើស្រែចំការតាមបែបប្រពៃណី ហើយក៏ដោយសារតែរស់នៅតំបន់ដាច់ស្រយាលផង។ មើលពីក្រៅជញ្ជាំងមក អ្នកដទៃតែងនិយាយថាខ្ញុំមានសំណាងបានកើតមកជាកូនស្រីតែម្នាក់នៅក្នុងគ្រួសារដែលមានធនធានសមរម្យ បានទទួលការសិក្សាខ្ពង់ខ្ពស់ មានឱកាសបានដើរតាមក្ដីស្រមៃ តែគេមិនដែលដឹងទេ ថាពីក្រោយជញ្ជាំងជីវិតពិតរបស់ខ្ញុំវាយ៉ាងមេច ហើយបើរើសបានតើខ្ញុំពេញចិត្តនឹងជីវិតបែបនោះឬទេ។ ទទួលស្គាល់ថាអ្នកផ្ទះខ្ញុំស្រលាញ់់ខ្ញុំណាស់ជាពិសេសគឺជីដូន និង ជីតាខ្ញុំតែម្ដង ពួកគាត់បានមើលថែនិងផ្គត់ផ្គង់រាងកាយរបស់ខ្ញុំបានល្អ មិនឲ្យមានជម្ងីឈឺថ្កាត់ មិនឲ្យមានប្រលោកប្រលាក់នឹងរឿងមិនសមសរ្យ ផ្ដល់ឲ្យខ្ញុំនូវអ្វីដែលពួកគាត់គិតថាល្អ ប៉ុន្តែពុំមាននណាម្នាក់ដែលខ្វល់ខ្វាយពីអារម្មណ៍របស់ខ្ញុំទេ ពេលដែលខ្ញុំអន់ចិត្ត អ្វីតែម៉្យាងគត់ដែលគាត់យល់នោះ គឺខ្ញុំខឹង ខ្ញុំមិនស្ដាប់បង្គាប់មិនពេញចិត្តនឹងការប្រៀនប្រដៅរបស់ពួកគាត់ មិនមានអ្នកណាដែលយល់ចិត្តឬក៏លួងលោមខ្ញុំទេ មានតែស្ដីបន្ទោសថែម។ វាពុំមែនជាកំហុសរបស់ពួកគាត់ទេ ក៏មិនមែនជាកំហុសរបស់ខ្ញុំដែរ ដោយសារតែខ្ញុំនៅក្មេង ខ្ញុំទទួលបានការបង្ហាត់បង្រៀនបែបផ្សេងនៅក្នុងសាលា វាជារឿងធម្មតាដែលខ្ញុំមានការគិត នឹងរំពឹងផ្សេងលើសពីអ្វីដែលពួកគាត់បានផ្ដល់ឲ្យខ្ញុំពេលនៅផ្ទះ ហើយពួកគាត់ទទួលបានការបណ្ដាលតាមបែបប្រពៃណីតពីក្រុមគ្រួសាររបស់គាត់ គាត់ក៏មិនដឹងពីរបៀបដែលត្រូវមើលថែខ្ញុំតាមវិធីដែលគេបង្រៀននៅក្នុងសាលាដែរ វាគឺជាហេតុដែលធ្វើឲ្យពួកយើងមានផ្នត់គំនិតខុសគ្នា។
ម្ដាយរបស់ខ្ញុំជាក្មេងកំព្រារៀបការហើយទៅរស់នៅខាងឪពុកដែលជាហេតុធ្វើឲ្យសាច់ញាតិខាងឪពុកមិនពេញចិត្ត វាជាហេតុដែលនាំឲ្យមានរឿងរ៉ាវជាបន្តបន្ទាប់ ធ្វើឲ្យជីវិតគូររបស់គាត់មិនសូវជាចុះសម្រុងគ្នា រហូតមកដល់ខ្ញុំដែលត្រូវរងឥទ្ធិពលពីបញ្ហាអស់នោះផងដែរ។ ពេលដែលម្ដាយរបស់ខ្ញុំខឹងម្ដងៗគាត់ចូលចិត្តតែទម្លាក់មកលើខ្ញុំ មិនថាតាមរយះពាក្យសម្ដី ឬ ក៏ហិង្សាទេ ខ្ញុំត្រូវរស់នៅតម្រូវចិត្តចាស់ៗមិនមានសិទ្ធធ្វើអីដែលស្រលាញ់ចូលចិត្តទេ អ្វីគ្រប់យ៉ាងគឺអាស្រ័យ១០០%ទៅលើចំណូលចិត្តនិងការសម្រេចចិត្តរបស់ពួកគាត់ វាជាហេតុធ្វើឲ្យខ្ញុំមិនសូវមានគំនិតគិតគូរអ្វីមួយដោយខ្លួនឯងទេ មិនសូវមានទំនាក់ទំនងជាមួយមនុស្សក្រៅគ្រួសារ(មិនមែនសាចញាតិ) ម្ដាយរបស់ខ្ញុំតែងប្រដៅថា "កុំទទួល ឬ សុំរបស់អ្នកដទៃ កុំឲ្យថ្ងៃក្រោយគេមកទាគុណស្រ័យ បើយើងអត់មានក៏កុំចង់បាន គេជាគេ ហើយយើងគឺជាយើង"។
ហេតុអ្វីក៏ខ្ញុំក្លាយជាមនុស្សឈាមត្រជាក់
១. សេចក្ដីផ្ដើម
២. វ័យកុមារភាព
កាលខ្ញុំអាយុប្រហែល២ទៅ៣ខួបខ្ញុំជាក្មេងដែលមានជម្ងឺប្រចាំកាយ ឪពុកម្ដាយខ្ញុំចំណាយធនធានអស់ច្រើនណាស់ទាំងថ្លៃពេទ្យ និង ពិធីសែនព្រេនផ្សេងៗ ហើយជម្រើសចុងក្រោយគឺសែនលាបំណន និង សុំជីវិតពីម្ដាយដើមរបស់ខ្ញុំ ដែលតម្រូវឲ្យបូរជាសត្វគោមួយក្បាល តាមបែបព្រហ្មញ្ញសាសនា។ ចាប់ពីពេលនោះមកខ្ញុំមិនដែលមានជម្ងឺឈឺថ្កាត់អីធ្ងន់ធ្ងរដល់ថ្នាក់ត្រូវដេកពេទ្យទៀតទេ វាជាចំណុចល្អមួយដែររបស់ខ្ញុំ អាចនិយាយថាខ្ញុំមានសុខភាពផ្លូវកាយមាំមួនល្អ។
ខ្ញុំរស់នៅក្នុងជីវិតដែលស្រស់បំព្រងបានរយៈពេល៨ឆ្នាំ បើទោះជាទទួលហិង្សាបន្តិច ប៉ុន្តែវាមិនទាន់ប៉ះពាល់ផ្លូវចិត្តទេ។ យាយតារបស់ខ្ញុំស្រលាញ់ខ្ញុំំណាស់គាត់ព្យាយាមផ្គាប់ចិត្តខ្ញុំគ្រប់យ៉ាង ហើយពួកគាត់ក៏នៅមានឥទ្ធិពលទៅលើគ្រួសារទាំងមូល។ គ្រប់៨ឆ្នាំខ្ញុំក៏មានប្អូនប្រុសម្នាក់ បន្ទាប់ពីគាត់បានមួយខួបឡើងទៅ ជីវិតខ្ញុំក៏ផ្ដើមមានការប្រែប្រួល ធ្លាប់តែទទួលបានការយកចិត្តទុកដាក់ព្រួយបារម្មណ៍ខ្លាំងពីឪពុកម្ដាយក៏ដូរមកជាមនុស្សធម្មតា ការស្រលាញ់ និង ផ្ដល់ឲ្យកូនមិនស្មើរគ្នាវាធ្វើឲ្យពីរនាក់បងប្អូនខ្ញុំមិនចុះសម្រុងគ្នា។ ពីដើមឡើយឪពុករបស់ខ្ញុំស្រលាញ់កូនប្រុសច្រើនជាងកូនស្រី ដោយសារគាត់មានជំនឿថា កូនប្រុសគឺជាគ្រាប់ពេជ្រ ជាកូនដែលមានតម្លៃ នឹងទទួលបានការឲ្យតម្លៃពីសង្គមច្រើនជាងកូនស្រី និយាយរួមទៅគឺក្មេងប្រុសមានអតិភាពនិងសកក្ដានុពលជាងក្មេងស្រី។ របស់ដែលខ្ញុំធ្លាប់សុំហើយអត់បាន តែប្អូនខ្ញុំសុំបាន ខ្ញុំជាបងអ្វីគ្រប់យ៉ាងគឺត្រូវតាមប្អូន ខ្ញុំមិនសប្បាយ ឲ្យតែប្អូនសប្បាយចិត្ត ខ្ញុំត្រូវក៏នៅតែខុស មិនថាប្អូនចង់ធ្វើអីក៏នៅតែទទួលបានការគាំទ្រ មិនថាចង់ជេរចង់ស្ដី ចង់បានរបស់របរ ។ល។ ខ្ញុំបានត្រឹមតែពាក្យស្ដីបន្ទោសមើលងាយ ប្រៀបធៀបទៅនឹងអ្នកនេះអ្នកនោះ វាជាចំណុចចាប់ផ្ដើមនៃវិបត្តិផ្លូវចិត្តដំណាក់កាលដំបូងរបស់ខ្ញុំ។ ខ្ញុំកើតចិត្តស្អប់ផ្ទះសម្បែង ចង់រស់នៅខាងក្រៅ ទើបមិនចាំបាច់ត្រូវទ្រាំធ្វើអ្វីដែលខ្ញុំមិនចង់ធ្វើ ហើយវិធីតែមួយគត់ដើម្បីសម្រេចគោលបំណងនោះបានគឺខំរៀនដើម្បីឲ្យមានការងារធ្វើ អាចរកចំណូលបានខ្លួនឯងវាដូចជាខ្ញុំបានដុះស្លាបល្មមដែលអាចហើរចេញពីទ្រនំបានហើយ។ ការមិនទទួលបានការមើលថែផ្នែកចិត្តគំនិត និង ការទទួលរងនូវពាក្យពេចន៍ស្ដីបន្ទោសច្រើនពេក ទាំងរឿងបងប្អូន រឿងសត្វចិញ្ចឹម ។ល។ ពេលខ្លះខ្ញុំអន់ចិត្តបានត្រឹមតែយំម្នាក់ឯង មានអារម្មណ៍ថាអាណិតខ្លួនឯង ដូចជាគ្មានតម្លៃសម្បីតែប្រៀបជាមួយនឹងសត្វចិញ្ចឹមនៅក្នុងផ្ទះ។ ពេលដែលសត្វចិញ្ចឹមបង្ករបញ្ហារ អ្នកដែលខុស និង រងនូវការស្ដីបន្ទោសក៏នៅជាខ្ញុំ ខ្ញុំមិនល្អដូចអ្នកនេះ ខ្ញុំអាក្រក់ដូចអ្នកនោះ ជេស្ដីស្រេចចិត្ត ចង់និយាយអីនិយាយហ្នឹង មានអីត្រូវខ្វល់សូម្បីតែដេញចេញពីផ្ទះក៏ខ្ញុំមិនចេញ គ្មានទៅណារួចទេបើខ្ជឹលចឹងៗ បើអត់ជឿឲ្យស្ដោះទឹកមាត់ដាក់មុខគាត់ទៅ!! ជាការពិតពេលនោះខ្ញុំអាយុតិច ទើបតែរៀនមិនទាន់ចូលវិទ្យាល័យផង ការងារអីក៏មិនសូវចេះធ្វើ មិនដែលដើរឆ្ងាយពីផ្ទះ ហើយក៏អត់ចូលចិត្តហាលក្ដៅទៀត និយាយឲ្យចំទៅគឺស្គាល់តែបឹងខ្លួនឯងទេ បើទោះជាចង់ចាកចេញក៏មិនមានភាពក្លាហានគ្រប់គ្រាន់ដែរ។ អតិតកាលគឺជារឿងដែលកន្លងផុតខ្ញុំមិនចង់រំឮកទេ ប៉ុន្តែក៏មិនអាចភ្លេចដែរ វានៅតែដក់ជាប់ក្នុងខួរក្បាលខ្ញុំជានិច្ច គ្រាន់តែពេលដែលខ្ញុំមិនរំឮកខ្ញុំមិនឈឺចាប់។
៣. ដឹងក្ដី
ក្នុងឆ្នាំ២០១៣ខ្ញុំបានបញ្ចប់ថ្នាក់បឋមសិក្សា តែមិនបានបន្តរទៅអនុវិទ្យាល័យភ្លាមៗទេ ខ្ញុំបានផ្អាក់ការសិក្សាអស់រយះពេល២ឆ្នាំ
ដោយសារតែហេតុផលថា សាលាមានតែនៅទីរួមខេត្ត និង ស្រុកឆ្ងាយៗ ឪពុកម្ដាយខ្ញុំនិយាយថា
គ្រួសារមិនមានលទ្ធភាពនិងបញ្ជូនខ្ញុំទៅរៀនទេ ប៉ុន្តែតាមពិតលទ្ធភាពមិនមែនជាបញ្ហាទេ
អ្វីដែលជាបញ្ហានោះគឺមកពីខ្ញុំនៅក្មេង ហើយថែមទាំងជាកូនស្រី រៀនទៅក៏មិនបានធ្វើការងារអីដែរ
មិនដែលបែកផ្ទះ មិនសូវចេះធ្វើអី និយាយស្ដីតិច ទើបគ្រួសាររបស់ខ្ញុំមិនអនុញ្ញាតិឱ្យទៅ។
រយៈពេល២ឆ្នាំដែលខ្ញុំឈប់រៀនខ្ញុំធ្វើការសព្វសារពើរដូចទៅនឹងឪពុកម្ដាយខ្ញុំដែរ ក្នុងចិត្តនៅតែសង្ឃឹមថា
ថ្ងៃណាមួយខ្ញុំនិងបានទៅបន្តរការសិក្សាដូចជាមិត្តភក្ដិដែរ។
ដើមឆ្នាំ២០១៥ ម្ដាយរបស់ខ្ញុំ ដោយសារឃើញកូននៅតែចិញ្ចឹញចិត្តចង់រៀន
ហើយខ្លាចថាខ្លួនមានវិបត្តិសារីនៅថ្ងៃក្រោយ
ក៏សម្រេចចិត្តឱ្យខ្ញុំបានបន្តការសិក្សានៅថ្នាក់អនុវិទ្យាល័យ នៅទីរួមខេត្ត
ហើយគាត់ក៏ចាប់ផ្ដើមរត់ការឱ្យគេធ្វើសៀវភៅគ្រួសារ និង សំបុត្រកំណើតអោយខ្ញុំ
ដើម្បីអោយមានឯកសារគ្រប់គ្រាន់ចុះឈ្មោះចូលរៀន។
ខ្ញុំបានទៅចុះឈ្មោះចូលរៀននៅវិទ្យាល័យ
មួយនៅជាយក្រុង ហើយក៏បានទិញពាក្យសុំចូលស្នាក់នៅ នៅក្នុងអន្តេវាសិកដ្ឋានរបស់សាលាតែម្ដង។
ឆ្នាំដំបូងដោយសារតែខានរៀនយូរ ធ្វើអោយខ្ញុំឧស្សាហ៍ព្យាយាមរៀន ខួរក្បាលរបស់ខ្ញុំមិនគិតអីទាំងអស់ក្រៅ
ពីរឿងរៀន ហើយខ្ញុំក៏ជាមនុស្សដែលមានខួរក្បាលឆ្លាតគួរសម ជាពិសេសរឿងភាសា ចាប់បានដោយមិនចាំបាច់ទន្ទិញុ។
ខ្ញុំមានមិត្តភក្តិច្រើនណាស់ ដោយសារតែខ្ញុំជាសិស្សដែលលេចធ្លោម្នាក់នៅក្នុងថ្នាក់ ធ្វើអោយ
មិត្តរួមថ្នាក់របស់ខ្ញុំស្រលាញ់ុយកចិត្តច្រើន។
ចប់ឆ្នាំហើយ ពេលវ៉ាកងធំខ្ញុំក៏ទៅនៅផ្ទះ។ ខ្ញុំជាមនុស្សមិនសូវចេះខ្លាចអីច្រើនទេ ពេលនៅផ្ទះតួនាទីរបស់ខ្ញុំគឺមើលគោក្របី ខ្ញុំតែងតែដើរឃ្វាលគោឆ្ងាយៗតែម្នាក់ឯង គ្រាន់តែខ្ញុំមានទូរស័ព្ទនៅនឹងខ្លួន មានឆ្កែរដើរតាម និង សត្វគោដែលខ្ញុំតាមមើលនោះ ក៏ខ្ញុំមានអារម្មណ៍ថាកកក្ដៅហើយ ដូចជាមានមិត្តភក្តិនៅជាមួយចឹងដែរ។ ថ្ងៃមួយពេលរដូវស្រូវលាស់ ម្ដាយរបស់ខ្ញុំបានទៅស្រែហើយក៏បានលែងគោដែលខ្ញុំចង នោះ ដោយគិតថាខ្ញុំនឹងឆាប់ទៅមើល ប៉ុន្តែដោយសារតែទូរស័ព្ទរបស់ខ្ញុំអស់ថ្មរ ខ្ញុំក៏នៅផ្ទះរាងយូរបន្តិច ដើម្បីសាកថ្មរទូរស័ព្ទសិន ហើយបញ្ហាធំមួយក៏កើតឡើង។ សត្វគោរបស់ខ្ញុំបានចូលទៅស៊ីស្រូវគេម្ដុំនោះ ហើយពេលដែល ខ្ញុំទៅឃើញម្ចាស់ស្រែគេកំពុងតែស្រែកដេញ ខ្ញុំក៏មិនហ៊ានចូលទៅយកគោនោះចេញពីស្រែគេដោយខ្លាចគេស្ដីឲ្យ ខ្ញុំក៏សម្រេចចិត្តទៅប្រាប់ម្ដាយរបស់ខ្ញុំ ហើយម្ដាយរបស់ខ្ញុំខឹងជាខ្លាំង ក៏ព្រោះតែគាត់ត្រូវបាកមុខ ត្រូវគេស្ដីអោយពេលទៅយកគោចេញពីស្រែរបស់គេ។ ម្ដាយរបស់ខ្ញុំបានជេប្រទេច ដាក់បណ្ដាសារ ហើយដេញខ្ញុំចេញពីផ្ទះ ប៉ុន្តែខ្ញុំបានតែសម្ងំយំនៅលើផ្ទះ ហើយគិតថាខ្លួនមិនមែនជាអ្នកខុសទេ ហេតុអីក៏មកខឹងខ្លួនទៅវិញ។ ម្ដាយរបស់ខ្ញុំបានកាត់ការខ្ញុំ អស់៣ថ្ងៃ ដោយធ្វើដូចជាខ្ញុំគ្មានរូបរាងនៅក្នុងផ្ទះនោះចឹង មិនមើលមុខ មិននិយាយរក ដែលជាហេតុធ្វើអោយខ្ញុំ ខូចចិត្តជាខ្លាំង ខ្ញុំបានតែសម្ងំយំតែម្នាក់ឯងនៅលើផ្ទះអស់២យប់២ថ្ងៃ បាយមិននឹក ទឹកមិនស្រែក ដេកក៏មិនលក់ រហូតដល់ខ្ញុំគិតខ្លី។ ខ្ញុំបានសរសេរសំបុត្ររៀបរាប់ពីរឿងរ៉ាវក្នុងចិត្តហើយក៏ទូរស័ព្ទទៅលាមិត្តភក្តិរបស់ខ្ញុំ តែដោយសារតែខ្ញុំទប់អារម្មណ៍អត់បាន មិត្តភក្ដិរបស់ខ្ញុំក៏ចាប់អារម្មណ៍ដឹងថាខ្ញុំកុំពុងមានបញ្ហា ហើយគេក៏ព្យាយាមសួរខ្ញុំ ទាកទងនឹងបញ្ហាមួយនោះ ហើយក៏បាននិយាយលួងលោមខ្ញុំកុំអោយគិតច្រើន។ បន្ទាប់ពីនិយាយជាមួយមិត្តភក្តិហើយ ខ្ញុំហាក់ដូចជាបានធូរចិត្តបន្តិច ហើយក៏ស្ទាក់ស្ទើនឹងលេបថ្នាំសម្លាប់ខ្លួន។ រយះពេលដែលខ្ញុំឃុំខ្លួនឯងក្នុងបន្ទប់មិនមានអ្នកណារវល់ជាមួយខ្ញុំទេក្រៅពីលោកយាយរបស់ខ្ញុំ គាត់បានព្យាយាយមហៅខ្ញុំអោយញ៉ាំបាយញ៉ាំទឹក ព្យាយាមនិយាយប្រាប់ពីបញ្ហារបស់ខ្ញុំទៅម្ដាយរបស់ខ្ញុំ គាត់ខំលើកម្ហូបអារហារយកទៅអោយខ្ញុំ តែខ្ញុំមិនញ៉ាំទាល់តែសោះ រហូតដល់ម្ដាយរបស់ខ្ញុំហៅខ្ញុំអោយចុះទៅញ៉ាំបាយទើបថ្ងៃនោះខ្ញុំព្រមញ៉ាំបាយ។
វិស្សមកាលថ្មី! ដោយសារឪពុករបស់ខ្ញុំធ្លាប់និយាយប្រាប់ខ្ញុំថា ឆ្នាំបន្ទាប់ នឹង អោយខ្ញុំផ្លោះថ្នាក់ មិនបាច់រៀនថ្នាក់ទី ៨ ទេ ហើយខ្ញុំក៏យល់ថាខ្លួនឯងរៀនគ្រាន់បើដែរ ខ្ញុំក៏ចិញ្ចឹញចិត្តថា ឆ្នាំបន្ទាប់ខ្ញុំនឹងចូលរៀនថ្នាក់ទី៩ហើយ រហូតដល់វិស្សមកាលថ្មីបានមកដល់ ឪពុករបស់ខ្ញុំក៏សួរនាំរឿងផ្លោះថ្នាក់ជាមួយគ្រូទទួលបន្ទុកពិតមែន ប៉ុន្តែដោយសារតែគេប្រាប់ថា ផ្លោះថ្នាក់គឺត្រូវតែដូរសាលា មិនអាចរៀននៅសាលាដដែលបានទេ។ ពេលនោះឪពុករបស់ខ្ញុំ ក៏ដូរចិត្តភ្លាមៗដោយមិនចង់អោយមានភាពរញ៉េរញ៉ៃរឿងរត់ឯកសារ ទាំងដែលខាងសាលាគេសន្យាថាគេជាអ្នកចាត់ចែងគ្រប់យ៉ាង ចាំតែទៅមើលឈ្មោះនិងថ្នាក់រៀននៅសាលាថ្មីទៅ។ ឪពុកខ្ញុំជាមនុស្សដែលមិនងាយនឹងទុកចិត្ត អ្នកណាទេ ហើយត្រូវនឹងគ្រូនោះប្រាប់ថា សាលាដែលខ្ញុំរើសសម្រាប់ផ្ទេរនោះជាសាលាអ្នកមាន សុទ្ធតែកូនអ្នកមាន ហើយសាលាគេតឹងរឹងណាស់ ចាយលុយក៏ច្រើន ខ្លាចតែចូលមិនចុះទេ គាត់់ក៏ប្រាប់ខ្ញុំថា មិនបាច់ផ្លោះថ្នាក់ទេ រៀននៅសាលាដដែលហ្នឹងហើយ ប៉ុន្តែខ្ញុំក្បាលរឹងណាស់ បើរំពឹងហើយត្រូវតែបាន បើអត់បានគឺមិនយកអីមកជំនួសទេ ហើយក៏ចូលចិត្តចង់ដឹងចង់ឃើញ ជាពិសេសពេលឮគេល្បីតៗគ្នាថាពិបាក ខ្ញុំរឹតតែចង់ដឹង ថាវាពិបាកដល់កម្រិតណា? ពិបាកយ៉ាងមេច? ខ្ញុំក៏ប្រាប់ឪពុករបស់ខ្ញុំថា បើមិនផ្លោះឆ្នាំនេះខ្ញុំមិនរៀនទេ ធ្វើអោយឪពុកខ្ញុំខឹងជាខ្លាំង ហើយស្ដីឱ្យខ្ញុំខ្លាំងៗឡើងគេមើលពេញសាលា ហើយនិយាយថា បើចេះណាស់ចាត់ចែងខ្លួនឯងទៅ ពេលនោះខ្ញុំ ដើរទៅក្នុងបន្ទប់ទិញពាក្យហើយនិយាយជាមួយគ្រូដោយខ្លួនឯងថាខ្ញុំយល់ព្រមនឹងលក្ខណ្ឌនោះ (ដោយសារតែឆ្នាំមុនខ្ញុំបានទទួលអារហាររូបករណ៍ ហើយខ្ញុំបានដកថវិការខ្លះទុកជាស្រេចសម្រាប់ត្រៀមផ្លោះថ្នាក់ បើទោះជាឪពុកខ្ញុំមិនយល់ស្រប់ក៏មិនជាបញ្ហាដែរ)។ ចាប់ពីថ្ងៃនោះមកខ្ញុំចាប់ផ្ដើមឯករាជ្យម្ដងបន្តិចៗ ហើយខ្ញុំក៏លែងឱ្យឪពុករបស់ខ្ញុំមកពាក់ព័ន្ធនឹងដំំណើរការនៃការសិក្សារបស់ខ្ញុំទៀតដែរ បានន័យថាឪពុកម្ដាយរបស់ខ្ញុំមានតួរនាទីគ្រាន់តែឧបត្ថមថវិការដល់ការសិក្សារបស់ខ្ញុំតែប៉ុណ្ណោះ។
ចាប់តាំងពីឆ្នាំនោះមកខ្ញុំចាប់ផ្ដើមរឹងមាំទៅៗ ដោយសារតែការឈឺចាប់ អាកអន់ចិត្ត និង ខកបំណងម្ដងហើយម្ដងទៀត។ ថ្នាក់ទី៩គ្រួសារខ្ញុំត្រូវចំណាយលុយច្រើនជាងមុនដោយសារតែវាជាឆ្នាំប្រឡងឌីផ្លោម ខ្ញុំត្រូវការរៀនគួរបន្ថែមដោយសារតែលំហាត់ភាគច្រើនដែលគ្រូដាក់ឲ្យធ្វើគាត់បានបង្រៀននៅក្នុងថ្នាក់បង្រៀនបន្ដែមរបស់ពួកគាត់ ដែលជាហេតុធ្វើអោយ សម្ដីសំដៅរបស់ឪពុកខ្ញុំកាន់តែខុសពីមុន រហូតដល់ថ្នាក់ធ្វើអោយខ្ញុំមិនចង់និយាយជាមួយឪពុករបស់ខ្ញុំទៀត។ ម្ដាយរបស់ខ្ញុំ មិនមានទូរស័ព្ទប្រើទេ ដូច្នោះពេលដែលខ្ញុំត្រូវការជំនួយ ខ្ញុំមានតែទូរស័ព្ទទៅនិយាយជាមួយឪពុកទេ ប៉ុន្តែគ្រប់ពេលដែលខ្ញុំទូរស័ព្ទទៅឪពុករបស់ខ្ញុំលើកទូរស័ព្ទហើយនិយាយជាមួយខ្ញុំដូចជាកុំពុងតែខឹងអ្នកណាចឹង ហើយគាត់ធ្វើបែបនោះស្ទើរតែគ្រប់ពេល។ ខ្ញុំបន្ទាប់់ ពីនិយាយទូរស័ព្ទហើយក៏យំស្ទើរតែគ្រប់ពេលដែរដោយសារតែអន់ចិត្ត និង អាណិតខ្លួនឯង ប៉ុន្តែខ្ញុំមិនបោះបង់ការសិក្សាចោលទេ ដោយសង្ឃឹមថាថ្ងៃណាមួយខ្ញុំនឹងរួចផុតពីចំណងមួយនោះ ខ្ញុំនឹងមានការងារ មានប្រាក់ខែរ ខ្ញុំនឹងមានជីវិតជារបស់ខ្លួនឯង ខ្ញុំមិននៅផ្ទះជាមួយពួកគាត់ទេ ខ្ញុំនឹងប្រើជីវិតរស់តាមរបៀបដែលខ្ញុំចូលចិត្ត មិនបាច់បង្ខំចិត្តខ្លួនឯងឲ្យធ្វើអ្វីដែលខ្ញុំមិនចងធ្វើទៀតទេ។ ពេលនោះខ្ញុំទើបតែអាយុ១៦ ចូល១៧ឆ្នាំទេ ខ្ញុំមិនទាន់មានភាពរឹងមាំគ្រប់គ្រាន់នឹងមើលថែផ្លូវកាយ នឹង ផ្លូវចិត្តខ្លួនឯងនៅឡើយទេ ដោយសារតែខ្ញុំឡើងទៅពីស្រុកស្រែតំបន់ដាច់ស្រយាល ហើយក៏មិនដែលទទួលបានភាពឯករាជ្យនៅក្នុងរឿងណាមួយឡើយ ខ្ញុំនៅតែត្រូវការការយកចិត្តទុកដាក់ ផ្នែកចិត្តគំនិតនៅឡើយ នៅពេលដែលឃើញមិត្តភក្តិរបស់ខ្ញុំទទួលបានការយកចិត្តទុកដាក់ពីអាណាព្យាបាលរបស់គេ ធ្វើឱ្យខ្ញុំកាន់តែនឹកអន់ចិត្តនឹងគ្រួសាររបស់ខ្ញុំបន្ថែមទៀត។ មានថ្ងៃមួយដោយសារតែបញ្ហាដូចបាននិយាយខាងលើ ខ្ញុំអស់លុយចាយហើយ ដោយសារតែគ្រួសាររបស់ខ្ញុំឱ្យលុយជាអាទិត្យ ខ្ញុំព្យាយាមសុំជាខែដើម្បីកុំអោយសូវទាក់ទងទៅផ្ទះ ប៉ុន្តែគ្រួសារខ្ញុំមិនអោយទេខ្លាចខ្ញុំអត់ចេះទុកដាក់ ពេលនោះខ្ញុំបានផ្ដាំតាមពូរបស់ខ្ញុំ តាមរយះឆាតថាជួលប្រាប់អ្នកផ្ទះខ្ញុំផងថាខ្ញុំអស់លុយចាយហើយ ប៉ុន្តែពេលពូរបស់ខ្ញុំប្រាប់ទៅ ឪពុករបស់ខ្ញុំក៏ប្រាប់ថាបើចង់បានលុយអោយទូរស័ព្ទទៅសុំខ្លួនឯង បើអត់ចង់និយាយជាមួយគាត់មិនបាច់យកលុយទេ។ ខ្ញុំជាមនុស្សអត់ទ្រាំណាស់ អស់លុយល្មមៗអត់ទាន់ប្រាប់អ្នកផ្ទះទេ តែបើខ្ញុំសុខចិត្តប្រាប់ហើយគឺបានន័យថា ក្នុងខ្លួនខ្ញុំគ្មានមួយរៀលទៀតទេ។ ដោយសារតែខ្ញុំហាក់ដូចជាខ្លាចនឹងអារម្មណ៍ឈឺចាប់បន្ទាប់ពីនិយាយ ទូរស័ព្ទ ខ្ញុំក៏មិនបានទូរស័ព្ទទៅសុំឪពុករបស់ខ្ញុំទេ អស់រយះពេល២ថ្ងៃខ្ញុំអត់បានញ៉ាំអីទេដោយសារតែអត់លុយ ខ្ញុំបានតែទន្ទឹងចាំផ្លូវឪពុករបស់ខ្ញុំថាគាត់នឹងយកលុយមកអោយខ្ញុំ ប៉ុន្តែក៏មិនឃើញទេ។ បញ្ហាលើកនេះគឺធ្វើឲ្យខ្ញុំកាត់ចោលនូវការរំពឹងលើអ្នកដទៃទាំងស្រុង ខ្ញុំបានប្រាប់ខ្លួនឯងថាចាប់ពីពេលនេះទៅគ្មានឪពុកក៏មិនមានគ្រួសារដែរ គឺមានតែខ្ញុំ អ្វីគ្រប់យ៉ាងគឺខ្ញុំជាអ្នកសម្រេច ខ្ញុំមិនរំពឹងចង់បានក្ដីស្រលាញ់ពីអ្នកណាទាំងអស់ ក្រៅពីខ្លួនឯង ខ្ញុំមិនរំពឹងការកោតសរសើ ការលើកទឹកចិត្ត ការផ្ដល់ជំនួយ ។ល។ អ្វីដែលខ្ញុំត្រូវការ ខ្ញុំនឹងផ្ដល់ឲ្យខ្លួនឯង ហើយបន្ទាប់ពីការផ្ដេជ្ញាចិត្តមួយនោះ ខ្ញុំហាក់ដូចជាសប្បាយចិត្តច្រើនជាងមុន *3 (ខួរក្បាលខ្ញុំអត់មានគិតរឿងអីក្រៅពីរៀនទេ រៀនបានពិន្ទុល្អជាងមុន រឿងល្អៗក៏ផ្ដើមចូលមក) ថ្ងៃបន្ទាប់ខ្ញុំក៏សម្រេច ចិត្តលក់ខ្សែករផ្លាក់ទិនដែលខ្ញុំស្រលាញ់ខ្លាំងណាស់ ដើម្បីយកថវិការមកផ្គត់ផ្គង់ជីវិតសិក្សារបស់ខ្ញុំ ខ្សែករនោះលក់បានជាង៣០ម៉ឺនរៀលដែលអាចអោយខ្ញុំនៅរស់រានមានជីវិតបន្តរទៀត។ មួយអាទិត្យក្រោយមក ម្ដាយរបស់ខ្ញុំបានជួលគេអោយឌុបគាត់មករកខ្ញុំ ដោយសារតែឪពុកខ្ញុំមិនព្រមមក ហើយម្ដាយខ្ញុំក៏មិនចេះបើកបរ ប៉ុន្តែដោយសារតែការឈឺចាប់ ខ្ញុំបានគិតថាបើសិនជាខ្ញុំត្រូវស្លាប់ រយះពេលមួយអាទិត្យអ្វីដែលគ្រួសារខ្ញុំនឹងឃើញគឺសាកសប់ មិនមែនរូបខ្ញុំទាំងដែលមានជីវិតទេ ខ្ញុំបានពួនសម្ងំនៅក្នុងបន្ទប់ ហើយប្រាប់មិត្តភក្ដិរបស់ខ្ញុំថាប្រាប់ម្ដាយខ្ញុំទៅថាខ្ញុំមិននៅទេ ទៅរៀនគួរបាត់ហើយ។ ម្ដាយរបស់ខ្ញុំចាំមួយសន្ទុះក៏សម្រេចចិត្តផ្ញើលុយអោយខ្ញុំនៅនឹងមិត្តភក្តិរបស់ខ្ញុំហើយក៏ទៅវិញទៅ ខ្ញុំយកលុយនោះទុក តែអត់ចាយទេ។ ២អាទិត្យបន្ទាប់រាល់ពេលដែលឪពុកម្ដាយខ្ញុំមករកខ្ញុំ ខ្ញុំតែងតែគេចមុខរហូតមិនព្រមជួបពួកគាត់ទេ រហូតដល់អាទិត្យទី៣ដោយសារតែខ្ញុំមិនដឹងថាគាត់មក ទើបខ្ញុំជួប។
៤. ផ្លាស់ប្ដូរ
ក្នុងដំណាក់កាលកូដវិដ-១៩ គឺជាឆ្នាំដែលខ្ញុំត្រូវប្រឡងបាកឌុប ប៉ុន្តែឆ្នាំនោះត្រូវបានក្រសួងប្រកាសឲ្យសិស្សទាំងអស់ជាប់ដោយស្វ័យប្រវត្តិ ហើយជាសំណាងល្អរបស់ខ្ញុំដែរ ខ្ញុំបានជាប់អាហាររូបករណ៏១០០% សិក្សារយះពេល២ឆ្នាំនៅសាលាអង្គការមួយនៅទីក្រុងភ្នំពេញ រយះពេល២ឆ្នាំដែលខ្ញុំរៀននៅសាលានោះ ខ្ញុំក៏ជាសិស្សដែលលេចធ្លោរម្នាក់ដែរនៅក្នុងថ្នាក់ ដោយសារតែខ្ញុំរៀនឆាប់ចាប់បាន ហើយក៏ជាមនុស្សម៉ត់ចត់ មិនសូវចេះលេងសើចច្រើន ថែមទាំងជាប្រធានថ្នាក់ ប្រធានបន្ទប់ និង ជាអ្នកតំណាងនិស្សិតស្រីៗប្រចាំជំនាន់ផងដែរ។ បន្ទាប់ពីបញ្ចប់ការសិក្សារយះពេល២ឆ្នាំនៅទីនោះ ខ្ញុំក៏បានចុះកម្មសិក្សារយះពេល៤ខែនៅធរនាគាដៃគូររបស់សាលានៅទីក្រុងភ្នំពេញ វាគឺជាលើកដំបូងហើយ ដូចជាកង្កែបដែលទើបតែចេញពីអណ្ដូងចឹង ខ្ញុំបានរៀនសូត្រពីជីវិតពិតក្នុងសង្គមការងារ និង ក្រៅសាលា បណ្ដើរៗ ម្ដងបន្តិចៗ ការសម្រេចចិត្តមានពេលខ្លះខុស ពេលខ្លះត្រូវ។ ក្នុងកំឡុងពេលដែលខ្ញុំកំពុងតែចុះកម្មសិក្សា ខ្ញុំក៏បានដាក់ពាក្យចូលទៅធ្វើជាអ្នកចំរៀងហ្វឹកវើននៅផលិតកម្មធំមួយ ដោយសារតែឃើញការប្រកាសជ្រើសរើសរបស់ផលិតកម្មនោះ ហើយក៏ជាប់ជាអ្នកហ្វឹកហ្វើនម្នាក់ក្នុងចំណោមអ្នកហ្វឹកហ្វើន១០០នាក់ផ្សេងទៀត។ បន្ទាប់ពីចុះកុងត្រាជាមួយផលិតកម្មនោះហើយ ខ្ញុំក៏បានដាក់ពាក្យលាលែងពីកន្លែងចុះកម្មសិក្សានោះបន្ទាប់ពីបញ្ចប់កុងត្រា៤ខែ ដោយសារតែកិច្ចសន្យាការងារសម្រាប់បុគ្គលិកពេញសិទ្ធមានរយះពេល២ឆ្នាំ បើលាឈប់មុន ក៏ត្រូវបង់ថ្លៃពិន័យ២ខែទៀត ដោយគិតថាខាងផលិតកម្មមានទំនួលខុសត្រូវ ហើយខ្លួននឹងអាចសម្រេចក្ដីស្រមៃក្នុងរយះពេលយ៉ាងយូរ១ឆ្នាំជាង ខ្ញុំក៏សម្រេចចិត្តចាកចេញ ហើយក៏ទៅធ្វើការនៅក្រុមហ៊ុនធំមួយ ប៉ុន្តែគ្រប់យ៉ាងខុសពីការរំពឹងទុកទាំងស្រុង ខាងផលិតកម្មដំណើរការគម្រោងដូចជាកូនក្មេងដែលធ្វើអីឲ្យតែរួចពីដៃយ៉ាងចឹង សកម្មតែពេលដំបូងៗទេ និយាយឲ្យចំទៅគឺគ្មានគុណភាព យកបទចំរៀងគេទៅកែភ្លេង ហើយក៏ឲ្យអ្នកហ្វឹកហ្វើនយក Lyrices ទៅហាត់ច្រៀងឲ្យត្រូវនឹងភ្លេងថ្មីនោះដោយខ្លួនឯង ស្ទាត់ហើយចាំទៅថត។ គុណភាពនៃការថតក៏អត់ល្អដែរ មៃក្រូរដាក់គ្រាន់តែលម្អរទេ record ក៏មិនសូវឮ កាមេរ៉ាក៏ថតអត់ស្អាត ថតប៉ុន្មានជាតិទើបបានល្បី!! ដោយសារតែបែបនះទើបអ្នកហ្វឹកហ្វើនមួយៗមិនមានកម្លាំងចិត្តក្នុងការខិតខំព្យាយាមដើម្បីឲ្យជោគជ័យតាមកិច្ចសន្យា (អ្នកណា cover ហើយបទផ្ទុះខ្លាំង នឹងបានក្លាយទៅជាតារានៅក្នុងផលិតកម្មនោះ មិនចឹងទេ ក៏ត្រូវ cover ឲ្យគ្រប់ ១០០០ បទនឹងក្លាយទៅជាតារាចម្រៀងនៅក្នុងផលិតកម្មដូចគ្នា) ការសម្រេចចិត្តមួយនេះវាពិតជាខុសបន្តិចមែន ប៉ុន្តែក៏ខ្ញុំមិនស្ដាយក្រោយដែរ ព្រោះវាជាមេរៀន ជាចំណេះដឹងពីវិស័យមួយផ្សេងទៀតក្រៅពីអ្វីដែលខ្ញុំធ្លាប់ប្រលោក ខុសកាន់តែច្រើនសមត្ថភាពក៏កើនតាមនោះដែរ។
ក្នុងកំឡុងពេលនោះខ្ញុំក៏នៅបន្តធ្វើការដែរ គ្រាន់តែនៅក្រុមហ៊ុនដែលគ្មានកំណត់កុងត្រាការងារ អស់រយះពេល២ឆ្នាំក្នុងវិស័យការងារ ខ្ញុំបានជួបរឿងរ៉ាវជាច្រើនដល់ថ្នាក់ធ្វើឲ្យខ្ញុំមានជម្ងឺបាក់ទឹកចិត្ត(ភាគច្រើនជាបញ្ហាថវិកា) ក្លាយទៅជាមនុស្សដែលឆាប់ខឹង ឆេវឆាវ ចូលចិត្តនៅតែក្នុងបន្ទប់ នៅកន្លែងដែលគ្មានមនុស្សច្រើន គ្មានពន្លឺថ្ងៃ រាងកាយទ្រុឌទ្រោម ឈឺនេះឈឺនោះបន្តបន្ទាប់ រាល់យប់មុនពេលចូលគេងខ្ញុំត្រូវស្ដាប់ភ្លេងកាត់ស្ត្រេសហើយធ្វើសម្មាធិ ពេលខ្លះក៏លេខថ្នាំមន្ធូរអារម្មណ៍ ពេលខ្លះក៏បន់ថាកុំឲ្យមានស្អែក ចង់ឲ្យដេកលក់ហើយលក់រហូត ពេលខ្លះក៏អង្គុយយំម្នាក់ឯង ហើយស្រែកសួរព្រហ្មលិខិតដូចមនុស្សឆ្កួត ថាហេតុអីក៏ជីវិតនេះវេទនាម្លេះ! ពេលណាទើបបានសេចក្ដីសុខ! តើជាតិមុនបានសាងកម្មពៀរអ្វី ហេតុអីក៏លប់លាងមិនទាន់អស់ទៀត! វ័យដែលគេកំពុងតែសប្បាយ ប៉ុន្តែខ្ញុំមិនដែលស្គាល់រស់ជាតិសប្បាយពេញលេញសោះ មានតែបញ្ហាមិនចេះចប់មិនចេះហើយ ពេលខ្លះមួយយប់ទល់ភ្លឺអត់បានគេងទេ បាយមិននឹក ទឺកក៏មិនស្រេក រស់មានដង្ហើមតែអត់វិញ្ញាណ។ គ្មានអ្នកជួយ គ្មានអ្នកលួងលោមលើកទឹកចិត្ត គឺមានតែខ្លួនឯងដែលពេលខ្លះលើកទឹកចិត្តខ្លួនឯងកុំឲ្យគិតខ្លី អ្វីគ្រប់យ៉ាងតែងតែមានដំណោះស្រាយ ស្ដាយពេលវេលាដែលខំតស៊ូអស់ជាង១០ឆ្នាំនៅក្នុងសាលា អាណិតអាណាព្យាបាល ... វាគឺជាពាក្យលើកទឹកចិត្តដែលខ្ញុំព្យាយាប្រាប់ខ្លួនឯងរាល់ពេលដែលខ្ញុំគិតខ្លីម្ដងៗ។
ប៉ុន្តែបន្ទាប់ពីបានឆ្លងផុតសុបិន្តអាក្រក់មួយនោះ ខ្ញុំក៏ក្លាយជាមនុស្សម្នាក់ថ្មីទៀត ពេលខ្លះក៏ឆាប់ខឹង ឆេវឆាវ តែពេលខ្លះក៏ជាមនុស្សឈាមត្រជាក់ ដូចជាគ្មានចិត្តគ្មានអារម្មណ៍ មិនទង្កិចមិនប្រតិកម្មនឹងទង្វើ ឬ ពាក្យសម្ដីអ្វីទាំងអស់ ប៉ុន្តែកត់ទុកក្នុងចិត្ត។ អតិភាពខ្លួនឯងមុនគេជានិច្ច អ្វីគ្រប់យ៉ាងត្រូវតែមានទៅមានមក ខ្ញុំធ្លាប់តែចិត្តល្អ មើលពិភពលោកថាមានពណ៌ផ្កាឈូក ធ្លាប់ផ្ដល់ជំនួយរាល់ពេលដែលមានគេមកសុំ មិនថាជាការពិភាក្សា ជាថវិកា សូម្បីតែរបស់ប្រើប្រាស់ ធ្លាប់គិតថាមនុស្សគ្រប់គ្នានឹងទទួលស្គាល់គ្នាទៅវិញទៅមក បើចិត្តល្អដាក់គេ គេនឹងតបទង្វើនោះមកវិញ ប៉ុន្តែអត់ទេ មនុស្សខ្លះបានតែពេលសុខ ឯខ្លះទៀតផ្អែមតែសម្ដី ល្អដាក់គេប៉ុណ្ណាក៏គ្មានន័យដែរ។ រឿងរ៉ាវខកចិត្ត និង កាឈឺចាប់ជាទំងន់ បានធ្វើឲ្យចិត្តគំនិតខ្ញុំប្រែប្រួល មិនត្រឹមតែចិត្តគំនិតទេ ចំណង់ចំណូលចិត្តក៏ប្ដូរទៅដែរ។ អ្វីដែលខ្ញុំមិនពេញចិត្តខ្ញុំមិនប៉ះ មនុស្សខ្ញុំមិនចូលចិត្តខ្ញុំមិនចាប់អារម្មណ៍ មិនខ្វល់ មិនចង់ដឹងចង់ឮ ទុកគេដូចជាគ្មានរូបរាងនៅលើលោកជាមួយខ្ញុំចឹង។ សុបិន្តអាក្រក់មួយនោះបានធ្វើឲ្យខ្ញុំស្គាល់សង្គមពិតកាន់តែច្រើន ស្គាល់មនុស្សជុំវិញខ្លួនកាន់តែច្បាស់ ស្រលាញ់និងឲ្យតម្លៃខ្លួនឯងកាន់តែខ្លាំង សុខភាពផ្លូវកាយ និង ផ្លូវចិត្តជារឿងទី១ លុយ និង ទំនួលខុសត្រូវគឺជារឿងទី២ ទំនាក់ទំនងគឺជារឿងទី៣ ក្រៅពីនោះគឺបន្ទាប់បន្សំទេ។ លែងមានអារម្មណរ៏រៀនសូត្រដើម្បីរកការងារធ្វើ តែចង់ ហើយក៏ចូលចិត្តរៀនដើម្បីមានចំណេះដឹង ដឹងកាន់តែច្រើនកាន់តែល្អ ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ក្នុងការសម្រេចគោលដៅថ្មី ទៅសាលាគ្រាន់តែបង្គ្រប់កិច្ចដើម្បីបញ្ចប់ថ្នាក់បរិញ្ញាប័ត្រតែប៉ុណ្ណោះ ព្រោះពេលនេះខួរក្បាលខ្ញុំគ្មានប្រយោគថា «ខ្ញុំចង់ធ្វើការ ... ទៀតទេ មានតែ «ខ្ញុំចង់ក្លាយជាមនុស្សឯករាជ្យ ទាំងផ្លូវកាយ ផ្លូវចិត្ត និង ហិរញ្ញវត្ថុ។ ខ្ញុំគួតែធ្វើអីដើម្បីសម្រេចគោលដៅនេះ» ធ្លាប់គិតថាខ្លួនឯងរឹងមាំគ្រប់គ្រាន់នឹងអាចឈរដោយខ្លួនឯងបានហើយ មិនត្រូវការការផ្គត់ផ្គង់ពីគ្រួសារទៀតទេ នោះក៏ដោយសារតែចំណេះដឹងដែលបានមកពីការចែករំលែករបស់អ្នកដទៃវាមិនទាន់ស៊ីជម្រៅដូចពេលជួបខ្លួនឯង តាមពិតពេលដែលគ្មានប្រយោជន៏ឲ្យអ្នកដទៃគឺមានតែគ្រួសារទេ ដែលនៅតែលោកដៃមកជួយថ្វីត្បិតតែលាយឡំនឹងពាក្យសម្ដីគ្រោតគ្រាត់ខ្លះក៏ដោយ។ បទពិសោធន៍មួយនោះបានធ្វើឲ្យខ្ញុំបាក់អំនួតដែលធ្លាប់តែមានភាពជឿជាក់ថាខ្លួនឯង មានសមត្ថភាព មានរូបសម្បត្តិល្អ មានទេពកុសល្យ មានចំណេះដឹងសមរម្យ មានខួក្បាលល្អ មានឥទ្ធិពលទៅលើមនុស្សនៅក្បែរខ្លួន មានលុយចាយគ្រប់គ្រាន់មិនមានជាប់ជំពាក់អ្នកណា ទៅណាមកណាក៏ចុះសម្រុងគេបានយ៉ាងងាយ មានមុខមាត់និងមានភាពលេចធ្លោដែរនៅក្នុងចំណោម មានតែប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយ មកជា «ខ្ញុំត្រូវការបស់បំពេញបន្ថែមច្រើនទៀត កាន់តែច្រើនកាន់តែល្អ មុខមាត់និងការកោតសរសើពីអ្នកដទៃវាលែងសំខាន់ហើយ ទស្សៈរបស់អ្នកគ្រាន់តែជាគំនិតរបស់អ្នកដែលវាអាស្រ័យនឹងបទពិសោធរបស់អ្នក តែគោលដៅរបស់ខ្ញុំគឺជាអ្វីដែលខ្ញុំត្រូវតែមានជាប់នឹងខ្លួន ដើម្បីបំពេញចំណុចដែលខ្ញុំខ្វះខាត ហើយទង្វើ និង ការគិតរបស់ខ្ញុំគឺវាអាស្រ័យទៅតាមបទពិសោធដែលខ្ញុំជួប និង លទ្ធផលដែលខ្ញុំរំពឹងទុក» ខ្ញុំមិនគិតថាចរឹករបស់ខ្ញុំវាអាក្រក់ទេ គ្រាន់តែវាមិនល្អដែលស្របទៅតាមការរំពឹងរបស់មនុស្សម្នាក់ៗមកលើខ្ញុំ បើគេគ្រាន់តែបើកចិត្តហើយកុំរំពឹងថាខ្ញុំនឹងជាមនុស្សបែបនេះបែបនោះ ខ្ញុំគិតថាវាមិនពិបាកដល់ថ្នាក់ដែលគេត្រូវតែទ្រាំដើម្បីទទួលយកធាតុពិតរបស់ខ្ញុំទេ។
៥. បច្ចុប្បន្ន
ពេលវេលាដែលសមរម្យខ្ញុំនឹងប្រាប់ថាតើបញ្ហាអ្វីខ្លះដែលខ្ញុំជួប ហើយហេតុអីក៏វាប៉ះពាល់ទៅដល់ផ្នែកចិត្តគំនិតខ្ញុំដល់ថ្នាក់នោះ ជាមនុស្សដ៏រឹងមាំម្នាក់ បែជាមានជម្ងឺបាក់ទឹកចិក្តដល់ថ្នាក់ត្រូវលេបថ្នាំជំនួយ ដើម្បីបន្ធូរអារម្មណ៏។
ប៉ុន្តែពេលនេះខ្ញុំមានសុភង្គលសមរម្យទៅតាមលំដាប់របស់ខ្ញុំ មិនមែនខ្ញុំគ្មានបញ្ហាទេ គ្រាន់តែបានវ៉ាក់សាំងច្រើន ធ្វើឲ្យខ្ញុំអាចគ្រប់គ្រងបញ្ហាអស់នោះបានដោយប្រើប្រាស់ ចំណេះដឹង និង ចំណេះធ្វើ ដែលបានមកដោយការរៀន ឬ ដោយចៃដន្យ ពីគ្រប់មឈ្ឈដ្ឋាន ហើយក៏លើកទឹកចិត្តខ្លួនឯង ផ្ដោតតែលើអ្វីដែលគិតថាជះឥទ្ធិពលទៅលើលទ្ធផលដែលរំពឹងទុកពីទង្វើរបស់ខ្ញុំតែប៉ុណ្ណោះ។ គ្រួសារខ្ញុំពេលនេះគឺស្រលាញ់ខ្ញុំណាស់ ដោយសារតែមើលឃើញថាអ្វីដែលគាត់គិតនិងរំពឹងពីមុនហាក់ដូចជាមិនត្រឹមត្រូវ និយាយទៅគឺ ខ្ញុំ independence and powerfull បានអ្វីដែលខ្ញុំគួរតែបានតាំងពីយូរហើយ Whatever I wanna do, I did it. Everything depend on my abilities.
ដោយសារតែមិនមានអ្នកចាំផ្ដល់កម្លាំងចិត្ត និង ភាពកក់ក្ដៅឲ្យ ទើបខ្ញុំរស់នៅដើម្បីផ្ដល់សេចក្ដីសុខឲ្យខ្លួនឯង មនុស្សធម្មតាគឺមិនយល់អារម្មណ៍មួយនោះទេ គេគិតថាខ្ញុំមិនចេះអត់ធ្មត់ មិនចេះបត់បែនតាមកាលៈទេសៈ ឬក៏ ខ្ញុំយកតែចិត្តខ្លួនឯង ខ្ញុំដឹងបើទោះជាគេអត់និយាយ ក៏ខ្ញុំមានអារម្មណ៍ដឹងថាគេមើលមកខ្ញុំយ៉ាងមេច ប៉ុន្តែខ្ញុំមិនខ្វល់ មិនមែនខ្ញុំមិនចេះធ្វើដូចគេទេ តែខ្ញុំមិនចង់ធ្វើ ខ្ញុំមិនដឹងថាថ្ងៃស្អែកសម្រាប់ខ្ញុំនឹងមានប៉ុន្មានដងទៀតទេ ខ្ញុំគ្រាន់តែចង់ផ្ដល់សុភមង្គលដល់ខ្លួនឯងតែប៉ុណ្ណោះ ខ្ញុំគ្រាន់តែចង់ប៉ះពៅឲ្យខ្លួនឯងនូវអ្វីដែលខ្ញុំបាត់បង់ អ្វីដែលមិនសមតម្លៃឲ្យខ្ញុំទ្រាំ ខ្ញុំមិនទ្រាំទៀតទេ ខ្ញុំមិនសូវខ្វល់ថាអ្នកផ្សេងគេមើលមកខ្ញុំ ឬ គិតពីខ្ញុំយ៉ាងមេចនោះទេ ព្រោះខ្ញុំឈឺឆ្អែតហើយ ទ្រាំក៏ឆ្អែតដែរ ហើយក៏គ្រប់កាលៈទេសៈ គឺមានតែខ្ញុំដែលជាអ្នកពិបាក ជាអ្នកឈឺក្បាល ជាអ្នកយំ ជាអ្នកជូនទឹកភ្នែក ជាអ្នកឱបលួងខ្លួនឯង មិនមែនអ្នកទាំងអស់នោះទេ ខ្ញុំមិចនឹងអាចដើម្បីពួកគេហើយខាំមាត់សង្កត់ចិត្តប្រឹងសម្ដែងដើម្បីឲ្យគេគោតសរសើរ ហើយមកស្ររលាញ់ចូលចិត្តខ្ញុំ! បើខ្ញុំមិនសមឲ្យគេរាប់រក គេនឹងមិនបន្តរទំនាក់ទំនងជាមួយខ្ញុំទេ អ្នកខ្លះវិញដូចជា Lyrices បទចម្រៀងមួយឃ្លា "Something about me taking you higher" That's fine 'cuz you're lower មានតែធ្វើចឹងទេ ទើបអាច taking you higher 😉។ រយះពេលជាង២០ឆ្នាំតាំងពីកើតមករហូតមកដល់ពេលនេះ ខ្ញុំឈឺឡើងស្ពឹកអស់ហើយ មានអីដែលត្រូវឈឺទៀត? មនោសញ្ចេតនាគ្រប់ផ្នែកគឺខ្ញុំបានកាត់បន្ថយ និង បែងចែកអស់ហើយ អ្វីគ្រប់យ៉ាងគឺវាស្ថិតនៅលើច្បាប់របស់ខ្ញុំ មានតែខ្ញុំម្នាក់ប៉ុណ្ណោះដែលមានសិទ្ធសម្រេចថា ស្ដាប់អី ទទួលអ្វី ធ្វើអី បដិសេធអី ។ល។ មិនមែនអ្នកទាំងអស់នោះទេ។ បើគេមិនស្ថិតនៅក្នុងបញ្ជីរណាមួយរបស់ខ្ញុំ ខ្ញុំមិនសូម្បីតែយកភ្នែកមើល😎 ហើយពេលដែលខ្ញុំនិយាយថាមិនដឹងឬក៏មិនចេះ ក៏មិនប្រាកដថាខ្ញុំធ្វើមិនកើតដែរ ពេលខ្លះវាគ្រាន់តែ out of my interest😁 អ្នកអាចនឹងសើចហើយគិតថាខ្ញុំភ្លើអ្នកធ្វើអីក៏ខ្ញុំមិនយល់ តែខ្ញុំមានទេពកុសល្យច្រើនៗដល់ថ្នាក់បើទោះជានិយាយទៅក៏អ្នកពិបាកជឿ ខ្ញុំនៅតែជាខ្ញុំ អ្នកផ្សេងគិតឬវាយតម្លៃខ្ញុំយ៉ាងមេចក៏មិនអាចកែប្រែធាតុពិតរបស់ខ្ញុំបានដែរ តាំងពីពេលដែលខ្ញុំផ្ដល់សិទ្ធគ្រប់យ៉ាងមកឱ្យខ្លួនឯង មិនដែលមានគោលដៅណាដែលខ្ញុំសម្រេចថាទៅហើយ តែទៅមិនដល់នោះទេ ណាស់តែខ្ញុំប្តូរចិត្តពាក់កណ្ដាលផ្លូវតើ អ្នកខ្លះអាចគិតថាខ្ញុំជាក្មេងចម្លែក ប្រាកដហើយ! ប៉ុណ្ណឹងហើយនៅធម្មតាទៀត គឺវាអស្ចារ្យពេកហើយ សូម្បីតែដង្ហើមដែលមនុស្សគ្រប់គ្នាខ្លាចដាច់ ក៏ខ្ញុំលែងខ្លាចដែរ នៅឬអស់ទទួលគ្រប់យ៉ាង មិនខឹងមិនស្អប់មិនសោកស្ដាយអ្វីទាំងអស់។
តាមពិតខ្ញុំគួរតែស្គាល់ខ្លួនឯងឲ្យបានលឿនជាងនេះ កាលពីមុនខ្ញុំក៏ធ្លាប់ឆ្ងល់ថាហេតុអីក៏ខ្ញុំខុសគេ ប៉ុន្តែខ្ញុំមិនដឹងពីមូលហេតុនោះទេ ទើបភាគច្រើនខ្ញុំបណ្ដោយខ្លួនឯងឲ្យធ្វើតាមគេ គេធ្វើទៅមិនអី ខ្ញុំក៏គិតថាខ្ញុំធ្វើទៅក៏មិនអីដែរ ប៉ុន្តែយូរៗទៅទើបខ្ញុំដឹងថាទង្វើខ្លះ គឺវាអីសម្រាប់ខ្ញុំ។ ខ្ញុំគួរតែរស់នៅឲ្យឯករាជ្យបំផុតមិនមែនអាស្រ័យអ្នកផ្សេងច្រើនទេ។ ស្ទើរតែគ្រប់សិស្សគឺរៀនដើម្បីឲ្យអាចរកការងារធ្វើបាន ខ្ញុំក៏គិតថាវាជារឿងដែលខ្ញុំត្រូវធ្វើដែរ ប៉ុន្តែតាមពិតគឺអត់ទេ ខ្ញុំធ្លាប់ទទួលរងនូវការទង្កិចផ្លូវចិត្តច្រើន ខ្ញុំត្រូវការកន្លែងដែលធ្វើឲ្យផ្លូវចិត្តខ្ញុំស្ងប់ ខ្ញុំត្រូវការកន្លែងណាដែលមិនសូវរងឥទ្ធិពលពីអ្នកដដៃ ប៉ុន្តែទម្រាំតែខ្ញុំស្គាល់ខ្លួនឯងច្បាស់វារាងយឺតបន្តិច ដែលខ្ញុំពិបាកនឹងកែប្រែ។ ធ្លាប់គិតថាខ្ញុំចង់ដើរលើវិស័យសិល្បៈ ចង់ធ្វើការក្នុង office ចង់ធ្វើជាមនុស្សដែលចូលកន្លែងណាក៏បាន ប៉ុន្តែនៅពេលដែលបានរបស់អស់នោះហើយ ទើបខ្ញុំដឹងថាអ្វីដែលខ្ញុំចង់បានពិតប្រាកដនោះគឺ«សេរីភាព» សេរីភាពហិរញ្ញវត្ថុ និង សេរីភាពក្នុងការរស់នៅ ក៏ដោយសារតែពីដើមមកខ្ញុំមិនសូវមានសិទ្ធសេរីភាពក្នុងការរស់នៅឬធ្វើអីដែលខ្លួន ស្រលាញ់ មិនមានសិទ្ធនឹងបដិសេធអ្វីដែលខ្លួនមិនចូលចិត្ត ទើបធ្វើឲ្យខ្ញុំមានអារម្មណ៍ថាធុញថប់ពិបាកទ្រាំគ្រប់ពេលដែលខ្ញុំស្ថិតនៅក្រោមគំនាប់អ្វីមួយ ជាពិសេសបើសិនករណីមួយហ្នឹងវាមិនស្ថិតនៅក្នុង my patient-list.
_________ To be continue ... _________