• ហេតុអីបានខ្ញុំបង្ហោះវេបផ្សាយមួយនេះជាសាធារណៈ?

  • What have I learnt since I started working?

  • How I motivate myself?

  • ចែករំលែកចំណេះដឹងទូទៅ

  • About Introvert

  • គុណវិបត្តិ និង គុណសម្បត្តិ របស់ក្មេងស្រី

  • ក្ដីស្រមៃ

  • ហេតុអីក៏ខ្ញុំមានទំនុកចិត្តលើខ្លួនឯងម្លេះ

  • ទំនាក់ទំនង

  • Will update ...
  • Hobbies

  • និទានជីវិត

What have I learnt since I started working?

  • In the real world of working environments, everything is business. Paid => Received.
  • Connection is an important method to build the network and share information, exchange anything wanted.
  • Soft skills lead hard skills.
  • It is really difficult to find a favorite working style.
  • Good looks not mean good tastes, confidence not mean secured.
  • Work smart instead of work hard.
  • Be draft potential risks.
  • There is no secreted, any info will release if you really want to know, just need strong psycology knowledge to unlock security layers.
  • Be well prepared both back and forward map to avoid wasting time when it is time to turn into another direction
  • Running in background is more powerfull than showing up. When we show up we need to maintain a lot of things, it's easy to chrashed many more problems and difficult to fix.
  • Don't let the word honest fool you, it's not always valuable. It's depend on situation. Care about your life before your image. If you lost your life, how could your image assist you? calculate +- rewards.
  • Premium users is always win because the lower or simple plan users have less features & access rights . This is applying to all platforms, and not only in the platform!
  • An office is not your home, don't care about others background! I mean.. every officer is employed not volunteer. Do your work, focus on your tasks, use your rights, don't care too much about other people's personal matters because it gonna cause you unexpected problems. If they're there to work and assist you and your're there to work and learn then, use your rights. No matter how difficult their situation is, let them leave you evidence if they're unable to assist you, never assume it yourself. Empathy can sometimes lead you into troubles, play smart.
  • The art of showing helped visible things than hidden, but the secret is it's not always feel confident because backend built the API and dynamic the real times progress. Imagine, everything benefits from the internet but what if the internet was tuned off?
  • Some marketing took people's weakness to process. You're hungry? They know you're hungry, they offered you lunch within a test ingredients in it.
  • 90% of the people enjoy in playing in the box, love something, do something, make a plan ... so, if you are a diferrent type, but want to join or visit their boxes => you need to make a clone and add some needed components.
  • Everybody have their own problems, care about their own life, so if you need somebody to help you when you're falling down => 100-99! some of your friends gonna distance themselve from you. But this is a good test to notice who are deserve your love and who are deserve only your business. The less you share your love, the more you keep it within yourself.
  • Most people preferred hearing pretty speeches rather than the truth, so...you don't always have to be honest.
  • Some poeple are really confident when talking, tryna show off what they have, express poeple about themselve that they are the best, they can do everything, they are enter on this level while other can not, hs! I just wanna say «New experiences are always exciting, but the old ones would be feel it simple»
  • Most people likely to lie themselves by tryna told their ownself of what should be done or what sounds good while they already knew or didn't know it wasn't real. I mean... sounding the quotes without applying it. their content is about cooking, but # dancing 😊.
  • Some people don't even know how they really are?they say `I hated it! I didn't like it! it's not my favorite! ...` but all they are, they've already done or are currently doing.
  • Our favorite and style, even type! gonna change base on our age and experiences .
  • ✍️ Some people likely to getting close to you, just want to know something about you then, they broke your confident. Don't feel so obsess with them, set them in the normal sit not VIP ✌️.

How I motivate myself?

I believe in imagination, believe in the laws of attraction. * Everything is posible to happen, if you posible to wish! think positive, acts positive, feel positive so, positive things will happen to you. I'm not only control my actions but I also control my feeling and imaginations

When I wished to do something, wishes for something, when I feel down, when I faced the problems, when I lost control, when I getting involved in something shouldn't done, I always remind myself of this tense then, I back my control on everything.

If I can't refuse reasons from my brain because it was too cleared, it the truth so, I try to reviewed my good achievements? what have I successfully done? I recieved? then, my brain will redo evaluation again so, I can recover with the proud feeling.
Finally, it works!!!
I have so so many problems since I was young, even now, nobody know about it beside of my notebooks, even my family, but I still continue my journey because of this mindset, living my life with hopfulness and make a wish.


Lemme tell you a zero moment of me, I was born in a toxic family it might be simple things that I ever hurt, I have enough self-love, I'm strong enough to overcome any difficulty and secured my mental health. But there is a moment that was more than hurt, it's about depresion. I was hidden, distance, no sence, just overthought and asking for the reasons to GOD and shedding tears. How could I overcame that moment, without anyone standing by me? I was noticed something, I always seeing 11:11, 00:00 very often, and sometimes 22:22, 13:13,08:08 ... I saw it again and again till I noticed and was wondered why? then, I checked the Youtube for the meaning, those sharing are encouraged me, empowered me, even if it is just for fun or for relaxing or any purpose, but it's meant to me, it saved my life, it's recovered me from anxiety. But my personality changed much more stronger and smarter 😎.

What I wanna tell you is build your mind power, your spiritual, whenever your're weak or you're in trouble it's would be useful. MENTAL HEALTH IS EVERYTHING!


ខ្ញុំមិនទាមទាពីអ្នកដទៃក្រៅពីខ្លួនឯង! អ្វីគ្រប់យ៉ាង គឺខ្ញុំទាមទាពីខ្លួនឯង សម្រាប់ខ្លួនឯង ពីតូចមកមិនសូវមានសិទ្ធរើស ធំឡើងខ្ញុំមានជម្រើស ខ្ញុំរើស អ្វីក៏ដោយ ខ្ញុំរើសឲ្យល្អបំផុតតាមដែលអាចធ្វើទៅបាន សូម្បីតែការងារ ខុស requirements របស់ខ្ញុំច្រើនពេក ក៏ខ្ញុំសុខចិត្តសម្រាកមួយរយៈ ក៏មិនចូលកន្លែងដែលខ្ញុំមិនពេញចិត្តដែរ ឲ្យតែសល់លុយចាយ I'm not care too much. ខ្ញុំមានចំណូលចិត្តខុសមនុស្សជុំវិញខ្លួន បានន័យថារបស់ខ្ញុំមិនសូវមានអ្នកដណ្ដើម ហេតុនេះខ្ញុំមិនសូវមានចំណុចខ្សោយ។ អ្វីក៏ដោយបើគេស្ម័គ្រចិត្តឲ្យ ត្រូវយក យក តែបើថារំពឹងចង់ឲ្យគេផ្ដល់ឲ្យ Nope! So, No one can make me fall, No more, I'm my own strengths and my only weakness.

I- ខ្ញុំជឿជាក់ទៅលើចិត្តញាណ្ណ(instinct or gut feeling)ច្រើនជាងខួរក្បាល បើអារម្មណ៍ខ្ញុំប្រាប់ថាដើរផ្លូវនេះល្អខ្ញុំនឹងដើរ តែបើមានអារម្មណ៍ថាមិនល្អ ខ្ញុំមិនដើរទេ។ ក៏មិនមែនសុខៗខ្ញុំចេះតែជឿទេ ខ្ញុំបានសង្កេតមើលយូរដែរ ហើយក៏ច្រើនរឿងដែរ។

    ជាក់ស្ដែងដូចជា៖
  1. ថ្ងៃ១ខ្ញុំមានអារម្មណ៍ថាហួងហែងឪពុកជាខ្លាំង មិនឲ្យគាត់ទៅចូលរួមកម្មវិធីមួយ ហើយពេលដែលគាត់ទៅគាត់ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ពេលដែលត្រឡប់មកវិញ។
  2. ពេលខ្លះខ្ញុំយល់សប្តិឃើញសកម្មភាពមួយចំនួយបានកើតឡើង ហើយស្អែកឡើង ឬក៏ប៉ុន្មានថ្ងៃបន្ទាប់ សកម្មភាពទាំងអស់នោះក៏កើតឡើងពិតមែន។
  3. ត្រូវបំពេញបំណងលោកយាយជាលើកចុងក្រោយ
    • លោកយាយខ្ញុំជរាហើយ ខ្ញុំដឹង ប៉ុន្តែខ្ញុំជាប់រៀនផង ធ្វើការផងបើគ្មានបុណ្យទានធំៗខ្ញុំអត់ទៅផ្ទះទេ
    • ប៉ុន្តែពេលដែលគាត់ជិតទៅ ខ្ញុំមានអារម្មណ៍ថាខ្ញុំចង់ទៅផ្ទះ ខ្ញុំចង់ចំណាយពេលវេលាជាមួយគាត់ អារម្មណ៍ខ្ញុំប្រាប់ថា បើមិនទៅពេលនោះខ្ញុំនឹងមានវិប្បតិសារីមួយជីវិត​​ ដោយសារតែខ្ញុំគឺជាចៅសំណព្វចិត្តរបស់គាត់ គាត់តែងតែសុំឲ្យខ្ញុំឈប់រៀនហើយទៅនៅផ្ទះជុំគ្នា គាត់តែងតែបារម្មណ៍យកចិត្តទុកដាក់ គាត់លួងខ្ញុំពេលដែលឃើញខ្ញុំយំ គាត់តែងតែការពារខ្ញុំគ្រប់ពេលដែលខ្ញុំមានបញ្ហា គាត់ទន្ទឹងចាំផ្លូវ គាត់ព្យាយាមធ្វើអីដែលខ្ញុំចូលចិត្តពេលដែលខ្ញុំទៅផ្ទះ គាត់បំពេរឲ្យខ្ញុំគេង គាត់យំជូនដំណើខ្ញុំគ្រប់ពេលដែលខ្ញុំចេញពីផ្ទះមករៀន គាត់តែងតែផ្គត់ផ្គង់ខ្ញុំមិនថាតិចឬច្រើន គាត់តែងតែលូកដៃជួយគ្រប់ពេលដែលខ្ញុំរៀនធ្វើអ្វីមួយនៅផ្ទះ គាត់ចាំខ្ញុំញ៉ាំបាយ គាត់ចូលចិត្តញ៉ាំម្ហូបដែលខ្ញុំធ្វើ គាត់សប្បាយចិត្ត ហើយចូលចិត្តលេងសក់ខ្ញុំ ពេលដែលខ្ញុំអង្គុយក្បែរគាត់ គាត់មិនប្រកាន់ខ្ញុំពេលដែលយើងឈ្លោះគ្នា គាត់ចូលចិត្តងរង៉ក់ដាក់ខ្ញុំ ប៉ុន្តែគាត់ក៏ជាអ្នកដែលនិយាយរកខ្ញុំមុនដែរ ។ល។
    • ហើយវាក៏ជាកាពិត ខ្ញុំសុខចិត្តដាក់ច្បាប់ទាំងសាលាទាំងការងារ ខ្ញុំបានចំណាយពេល១អាទិត្យជាមួយគាត់ ធ្វើអ្វីដែលខ្ញុំចង់ធ្វើជូនគាត់
    • ពេលដែលខ្ញុំត្រឡប់មកភ្នំពេញវិញបាន២ថ្ងៃគាត់ក៏ផុត ខ្ញុំគ្រាន់តែនឹកគាត់ ប៉ុន្តែមិនសូវខូចចិត្តទេ ព្រោះខ្ញុំបានដឹងរួចទៅហើយថានោះគឺជាលើកចុងក្រោយដែលខ្ញុំអាចនិយាយជាមួយគាត់ បើទោះជាគាត់ចំណាំខ្ញុំលែងបានក៏ដោយ ហើយខ្ញុំក៏បានធ្វើអ្វីដែលខ្ញុំគួរធ្វើ, ចង់ធ្វើ និង អាចធ្វើឲ្យគាត់ជាលើកចុងក្រោយបាន ខ្ញុំមិនយំដង្ហើយឲ្យគាត់ត្រឡប់មកវិញទេ ខ្ញុំសប្បាយចិត្តដែលគាត់មិនវេទនាជាមួយនឹងភាពជរាបន្តទៀត ហើយក៏បានបួងសួងឲ្យគាត់បានទៅកន្លែងដែលស្ងប់សុខ ចាប់កំណើតថ្មីនៅកន្លែងដែលល្អ មានសេចក្ដីសុខសុភម្គងជាងជាតិនេះ។
  4. ប្រផ្នូលគ្រោះថ្នាក់ដល់ខ្លួន
    • ពេលយប់ខ្ញុំយល់សប្តិឃើញថាខ្លួនឯងទៅព្យាបាលខ្លួននៅទីឆ្ងាយ
    • ព្រឹកឡើងមានការពិបាកយលម៉ូតូចេញពីផ្ទះ រហូតដល់គាបជើងចេញឈាបទាំងព្រលឹម
    • ខ្ញុំទៅផ្សាររាល់ព្រឹក ប៉ុន្តែព្រឹកនោះខ្ញុំអត់ចង់ទៅទេ ប៉ុន្តែដោយសារតែមិត្តភក្តិឲ្យជូនទៅ ខ្ញុំក៏ទៅ
    • រាល់ដងខ្ញុំមិនដែលភ្លេចផ្លូវចូលក្រុមហ៊ុនដែលមិត្តខ្ញុំធ្វើការទេ ប៉ុន្តែព្រឹកនោះខ្ញុំភ្លេច ទាល់តែគេឲ្យបត់ទើបខ្ញុំនឹកឃើញ
    • ខ្ញុំមានអារម្មណ៍ចម្លែក ខ្ញុំដឹងថាមានអ្វីម៉្យាងព្យាយាមមិនឲ្យខ្ញុំចេញពីផ្ទះ ប៉ុន្តែគ្រាន់តែអារម្មណ៍វាគ្មានហេតុផលគ្រប់គ្រាន់ដែលត្រូវសុំច្បាប់ភ្លាមៗទេ។ ខ្ញុំដូចជាស្ទាក់ស្ទើរចង់បន្តរទៅធ្វើការបន្តិចអត់បន្តិច ហើយដឹងអីអត់ រយះពេលមិនដល់កន្លះម៉ោងទេខ្ញុំមានគ្រោះថ្នាក់ចរាចរណ៍២ដង នៅក្នុងម៉ោង៨ដូចគ្នា ដែលកើតឡើងបានសម្រេច នឹងឧបទវហេតុដែលមិនបានសម្រច ដោយលើកទី១គឺពេលដែលខ្ញុំជូនមិត្តភក្តិទៅផ្សារ នៅចន្លោះម៉ោងប្រហែល ៨ៈ២-៣ នាទី ពេលនោះខូចតែម៉ូតូទេ ហើយបន្ទាប់មកទៀត ខ្ញុំជូនមិត្តភក្តិចូលកន្លែងធ្វើការរបស់គាត់ហើយ ជិះហួសបន្តិចខ្ញុំក៏មានគ្រោះថ្នាក់មួយទៀត លើកនេះរបួសជើងបន្តិច នៅប្រហែលម៉ោង ៨ៈ២០-២៥ នាទីព្រឹក។ ពេលនោះខ្ញុំមានអារម្មណ៍ថាបើខ្ញុំនៅតែបន្តរជម្នះទៅធ្វើការទៀត ល្ងាចថ្ងៃនោះខ្ញុំនឹងមិនបានត្រឡប់មកផ្ទះវិញទេ ខ្ញុំក៏សម្រេចចិត្តជិះម៉ូតូមកផ្ទះវិញ។
  5. មួយទៀត ខ្ញុំធ្វើកិច្ចការមួយ យោងតាមដំណើរការ, feedback និង​ លទ្ធផលបណ្តោះអាសន្ន រកចំណុចណាដែលថាវានឹងបរាជ័យមិនឃើញទេ ៩០% ដឹងតែជោគជ័យហើយ តែ! ខ្ញុំសួរអារម្មណ៍ខ្លួនឯង វាប្រាប់ថាអត់ទេ។ ខ្ញុំក៏ឆ្ងល់ហេតុអីបានត្រូវអត់ ខ្ញុំព្យាយាមរកចំណុចដែលត្រូវអត់វាមិនឃើញសោះ ប៉ុន្តែចុងក្រោយគឺវាពិតជាបរាជ័យមែន ហើយក៏មិនដឹងថាមកពីអីដែរ មកទល់ពេលនេះ។
  6. Another unbelivable predictions.
    នៅពាក់កណ្ដាលខែកុម្ភៈឆ្នាំ២០២៥ ខ្ញុំបានអុសកាត់វីឌីអូរថារ៉ូតមួយដែលគេធ្វើការទស្សទាយពីសកម្មភាពផ្សេងៗដែលនឹងកើតឡើងសម្រាប់យើង ពេលនោះខ្ញុំដូចជាបានរើសកាតមួយហើយគេទាយថាបន្តិចទៀតនឹងមានរឿង 1,2,3,,4,5,6,7 នឹងកើតឡើង ពេលនោះខ្ញុំក៏មិនដឹងថាវានឹងអាចកើតឡើងយ៉ាងមេចដែរ ប៉ុន្តែក៏មិនបដិសេធ គ្រាន់តែចាំមើលតាមដំណើរ។ មិនដល់២សប្ដាហ៍ផង 1-5 បានកើតឡើងហើយ ដោយចៃដន្យបំផុត ហើយក៏កំពុងចាំមើលទី៦ និង ទី៧ ថាកាលបាន😅 Updated at 9th March 2025
មានហេតុកាណ៍តូចៗរមួយចំនួនទៀតបានកើតឡើងស្របទៅតាមអារម្មណ៍ដែលខ្ញុំមាន ឬក៏ ពេលខ្លះខ្ញុំមានអារម្មណ៍ថាមានអ្នកដែលចាំមើលថែនឹងតម្រង់ផ្លូវឲ្យខ្ញុំ របស់ដែលវាមិនល្អគេនឹងយកវាចេញ ហើយនឹងជំនួសមកវិញដោយអ្វីផ្សេងដែលល្អជាង ចំណុចនេះរាងជ្រៅហើយពិបាកពន្យល់បន្តិច និយាយប៉ុន្នឹងទៅកុំឲ្យអ្នកអានថាអ្នកសរសេរឆ្កួត។

មុននឹងខ្ញុំជឿគឺខ្ញុំព្យាយាមសង្កេតមើលហើយថាគ្រប់ករណីទាំងអស់ដែលកូនចិត្តខ្ញុំផ្ដល់ឲ្យវាក្លាយជាការពិតប៉ុន្មានភាគរយ ហើយតើអារម្មណ៍បែបណាដែលវា១០០%នឹងកើតឡើង នឹង អារម្មណ៍បែបណាដែលវាគ្រាន់តែជាករណីអាច។ បើអារម្មណ៍ខ្ញុំច្បាស់១០០%ថាហេតុការណ៍នឹងកើតឡើង ខ្ញុំអត់ប្រើខួរក្បាលដេញដោលរកហេតុផលទេ តែបើអារម្មណ៍ខ្ញុំប្រាប់ថាវាគ្រាន់តែជាករណីអាច ខ្ញុំនឹងប្រើខួរក្បាលដើម្បីសិក្សាករណីទាំង២នោះ។
    II-ខ្ញុំជាមនុស្សដែលចូលចិត្តសង្កេត ខ្ញុំក៏ដឹងពីដំណើរការមួយចំនួន ដែលអាចយល់ដឹងខ្លះៗពីគោលការណ៍របស់ជីវិតខ្លួនឯង។ គោលដៅកាន់តែខ្ពស់ ឧបសគ្គកាន់តែច្រើន ទង្កិចទាំងផ្លូវកាយ និង ផ្លូវចិត្ត ដែលរឿងទាំងអស់ហ្នឹងវាមកបំពេញសមត្ថភាព ឲ្យយើងសាកសមនឹងទទួល ហើយអាចរក្សារបស់ដែលយើងចង់បានតែប៉ុណ្ណោះ។ វាគ្រាន់តែចង់បង្រៀន និង បន្សាំ យើងដើម្បីឲ្យអាចឈរនៅចំណុចដែលខ្ញុំចង់ឈរ។ គ្រប់យ៉ាងគឺគ្រាន់តែចង់ធ្វើការផ្លាស់ប្ដូរយើងម្ដងបន្តិចៗ កុំឲ្យបត់ទៅឆៅៗពេកវាអាចជាមានប្រតិកម្មដែលយើងពិបាកនឹងសម្រប។ ហើយខ្ញុំមិនបាននិយាយពាក្យទាំងអស់នេះដើម្បីលើកទឹកចិត្តខ្លួនឯងទេ ជីវិតខ្ញុំគឺចឹងមែន។ គ្រប់ពេលដែលខ្ញុំជួបបញ្ហា បញ្ហាកាន់តែធំ ការដូរក៏កាន់តែធំ តែបានបន្ទាប់ពីដោះស្រាយបញ្ហានោះហើយ។ វាក៏មិនខុសអីពីប្រាក់បៀវត្តដែរ ត្រូវអត់? ប្រាក់ខែកាន់តែខ្ពស់ ទំនួលខុសត្រូវកាន់តែច្រើន ហើយយើងបើកចុងខែ ឬ បន្ទាប់ពីដាច់ខែដូចគ្នាហ្នឹង។ ច្បាប់គ្រប់យ៉ាងនៅក្នុងលោកនេះ វាប្រទាក់ក្រឡាគ្នា តែអ្នកមួយចំនួនមិនដែលចាប់អារម្មណ៍។ ដោយសារតែខ្ញុំជាមនុស្សឯករាជ្យតាំងពីមិនទាន់គ្រប់អាយុ មានភាពជាខ្លួនឯង មានគោលការណ៍ជីវិតជារបស់ខ្លួនឯង វាធ្វើឲ្យខ្ញុំជួបបញ្ហាច្រើន ចឹងហើយខ្ញុំមានឳកាសរៀនច្រើន ដឹងក៏ច្រើន។

    III- ចំណុចស្នូលនៃព្រឹត្តិការណ៍គ្រប់យ៉ាងនៅក្នុងជីវិតរបស់យើង គឺជាកូនចិត្តរបស់យើង។ បើយើងអាចរក្សាតុល្យភាពនៃភាពវិជ្ជមាន ជីវិតយើងនឹងមានតែរឿងវិជ្ជមាន​ ប៉ុន្តែសូម្បីតែអ្នកបួសក៏មិនអាចគ្រប់គ្រងវាបាន១០០%ដែរ ត្រឹមមនុស្សធម្មតាវាប្រាកដជាមានពេលលើសពេលខ្វះហើយ។ តែទោះជាយ៉ាងណាក៏ដោយ ពេលដែលយើងដឹងពីចំណោទបញ្ហា យើងក៏អាចដឹងពីដំណោះស្រាយខ្លះដែរ។
    ហេតុអីក៏ខ្ញុំនិយាយថា កូនចិត្ត គឺជាប្រភពនៃព្រឹត្តិការណ៍ជីវិតរបស់មនុស្សម្នាក់ៗ?
  1. ពេលដែលខ្ញុំចង់បានអ្វីមួយហើយខ្ញុំជឿជាក់ថាខ្ញុំអាចយកវាបាន អារម្មណ៍របស់ខ្ញុំគឺនៅឌិតដាម ស្រមៃឃើញតែសកម្មភាពខ្លួនជាមួយរបស់នោះ ហើយមិនយូទេ ខ្ញុំក៏យកវាបាន មិនថាដោយទង្វើឬដោយចៃដន្យ។
  2. ពេលដែលខ្ញុំបានរបស់នោះហើយ ខ្ញុំចាប់ផ្ដើមចាប់អារម្មណ៍របស់ផ្សេងមួយទៀត អារម្មណ៍របស់ខ្ញុំក៏ទន្ទិញទម្លាប់ដដែល ហើយក៍មិនយូរដែរ របស់ដែលខ្ញុំកំពុងមានវានឹងបាត់ ជំនួសមកវិញដោយរបស់ថ្មីនោះ។
  3. ពេលដែលខ្ញុំគិតថាខ្ញុំមិនចូលចិត្តអ្វីម៉្យាង ពេលនៅក្បែររបស់នោះខ្ញុំមិនស្រួលនៅក្នុងខ្លួន ឧ.ខ្ញុំខ្លាចកម្ពស់ ស្អប់ពណ៌ក្រហម ... Yeah! ថាមពលរបស់ខ្ញុំក៏ប្រែទៅតាមផ្នត់គំនិតរបស់ខ្ញុំដែរ តែពេលដែលខ្ញុំគិតថា ខ្ញុំអត់ខ្លាចកម្ពស់ផង ខ្ញុំអត់ស្អប់ណពណ៌ក្រហមផង ពេលនោះអារម្មណ៍ និង ថាមពលខ្ញុំគឺធម្មតា។
  4. ខ្ញុំចង់ធ្វើរឿងអ្វីមួយ ខ្ញុំធ្វើជិតដល់ចំណុចដែលរំពឹងទុកហើយ តែស្រាប់តែអស់អារម្មណ៍ថាចង់ធ្វើវាបន្តរទៀត ពេលនោះដំណើរការគឺគាំងតែម្ដង វានឹងមានបញ្ហាជាច្រើនដែលរាំងស្ទះឲ្យយើងបញ្ឈប់ដំណើរការមួយនោះ ព្រោះវាមិនសមនឹងយើងទៀតទេ ពេលដែលយើងខ្សោយចំណង់ ថាមពលខាងក្នុងនឹងដាច់ចេញពីគ្នាម្ដងបន្តិចៗរហូតដល់ដាច់ស្រឡះហើយយើងក៏មិនបានដើរទៅដល់ចំណុចដែលយើងធ្លាប់រំពឹងដែរ។
    ចឹងហើយមុននឹងខ្ញុំសម្រេចធ្វើអ្វីមួយ អ្វីដែលខ្ញុំគិតមុនគេ គឹសុខភាពផ្លូវចិត្ត ព្រោះវាជាចំណុចស្នូលពិតប្រាកដនៃជីវិតមនុស្ស។ ឈឺកាយវាមិនអាចបណ្ដាលឲ្យឈឺចិត្តទេ ប៉ុន្តែឈឺចិត្តវានឹងបណ្ដាលឲ្យខូចគ្រប់កន្លែង!

    IV- ខ្ញុំមិនចូលចិត្តរក្សាការចងចាំអាក្រក់ៗនៅក្នុងជីវិតខ្ញុំទេ មិនថាវាធ្លាប់ផ្ដល់នូវការចង់ចាំល្អៗច្រើនប៉ុណ្ណាក៏ដោយ បើដល់ពេលមួយដែលវាធ្វើឲ្យខ្ញុំឈឺខ្លាំង ខ្ញុំទុកថាវាមិនសាកសមនឹងខ្ញុំទៀតទេ ហើយជាធម្មតា របស់ដែលវាមិនសមនឹងខ្លួន ខ្ញុំមិនចង់បានទេ។ ជឿអត់ ថាយើងអាចលុបការចង់ចាំមួយចំនួនចេញពីខួរក្បាលបាន។ បើយើងសម្រេចចិត្តដាច់ស្រេចថាចង់លុប ខ្ញុំមិនដែលគិតថាមនុស្សអាចលុបព័ត៌មានចេញពីខួរក្បាលបានទេ ប៉ុន្តែដល់ដំណាក់កាលមួយទើបខ្ញុំដឹងថា មនុស្សគឺពិតជាអាចលុបវាចេញបាន នៅពេលដែលយើងមិនចង់ពាក់ព័ន្ធ មិនចង់ដឹងឮ និយាយទៅគឺអស់ចិត្តគ្រប់យ៉ាងពី * ហ្នឹង ហើយយើងប្រាប់ខ្លួនឯងថា <លុបវាចេញទៅ> ពេលនោះខួរក្បាលរបស់យើងនឹងលុបវាចេញ យើងអាចនឹងចាំអារម្មណ៍ខ្លះៗថាយើងធ្លាប់មានអនុស្សាវរីយ៍មួយហ្នឹងប៉ុន្តែព័ត៌មានលម្អិតព្រមទាំងមុខមាត់របស់ភាគីពាក់ព័ន្ធយើងនឹងមិនចាំទៀតទេ ទោះបីជាយើងព្យាយាមរកនឹកយ៉ាងណាក៏ដោយ ក៏រូបភាពដែលយើងចាំវានឹងចេញព្រឹលៗ ឃើញមិនច្បាស់ទេ បើទោះជាយើងជួបមនុស្សដែលយើងលុបនោះម្ដងទៀត ក៏យើងមិនចាំពួកគេទៀតដែរ។ ខ្ញុំមិនដឹងថាវាទៅរួចយ៉ាងមេចទេ ប៉ុន្តែគឺវាទៅរួចបាត់ទៅហើយ។

    V- សម្ដីដែលខ្ញុំស្ដាប់ហើយវាធ្វើឲ្យខ្ញុំគិតច្រើន អស់ថាមពល ខ្ញុំមិនទុកក្នុងខួរយូរទេ ក៏ព្រោះតែការផ្ដល់មតិខ្លះវាមិនបានឆ្លងកាត់នូវចំណុចផ្សេងៗដែលពាក់ព័ន្ធ ចំណុចដែលវាបង្ហាញសម្រាប់តែខ្ញុំ ប៉ុន្តែលាក់កំបាំងពីអ្នកវិនិច្ឆ័យទាំងអស់នោះ

    VI- កាត់បន្ថយភាពចិត្តល្អ ការចង់ចែករំលែក ភាពជឿទុកចិត្តលើអ្នកដទៃ ដើម្បីរក្សាផ្លូវចិត្តកុំឲ្យមានការប៉ះទង្កិចច្រើន
    VII- ខ្ញុំមិនផ្ញើសេចក្ដីសុខរបស់ខ្លួននៅលើអ្នកដទៃទេ នៅក្នុងចិត្តរបស់់ខ្ញុំ បែងចែកជាច្រើស្រទាប់ដែលទុកសម្រាប់រក្សាព័ត៌មានផ្សេងៗគ្នា ស្រទាប់ខាងក្នុងបង្អស់គឺមានតែខ្ញុំម្នាក់គត់ដែលអាចបញ្ជូល ឬ កែប្រែព័ត៌មានផ្សេងៗបាន ព្រោះវាជាស្រទាប់ដែលគ្រោះថ្នាក់បំផុត បើអ្នកណាក៏មានសិទ្ធចូល មិនបាច់ទេ! ស្លាប់ឲ្យបាត់ទៅ រស់ក៏អត់ប្រយោជន៍ដដែល។
    VIII- អ្វីគ្រប់យ៉ាងដែលត្រូវការរក្សាទុកក្នុងការចងចាំរបស់ខ្ញុំ គឺខ្ញុំជាអ្នកកំណត់តម្លៃ មិនរក្សាតម្លៃដែលអ្នកដទៃកំណត់មកនោះទេ។ ហើយការវាយតម្លៃរបស់ខ្ញុំ វាត្រូវតែគោរពតាមគោលការណ៍របស់ខ្ញុំ។
    IX- បានពាក្យសរសើរពីមនុស្សជុំវិញខ្លួន ក៏អាចបន្ថែមទំនុកចិត្តបន្តិចដែរ។
    X- ដោយសារខ្ញុំមានឱកាសច្រើន ខ្ញុំចូលចិត្តសាកល្បងច្រើន ខ្ញុំខុសពីមនុស្សភាគច្រើន។ របស់ដែលខ្ញុំមិនចង់បាន ខ្ញុំមិនមើល តែបើខ្ញុំចង់មើល បានន័យថាខ្ញុំចង់បាន ហើយបើខ្ញុំចង់បាន ខ្ញុំប្រាកដជាយកវាបានពេលណាមួយ។
    XI- ខ្ញុំខុសពីមនុស្សភាគច្រើនដែលឲ្យតម្លៃអ្វីមួយតាមគ្នា ឬក៏ឲ្យតម្លៃទៅលើសមិទ្ធផលរបស់អ្នកដទៃច្រើនជាងរបស់ខ្លួនឯង។ ខ្ញុំមានគំនិតថា៖
  • ចំណុចចាប់ផ្ដើមខុសគ្នា លទ្ធផលក៏អាចទទួលបានខុសគ្នា
  • គោលដៅខុសគ្នា ទិសដៅក៏អាចខុសគ្នា
  • ប្រភេទខុសគ្នា កាអនុវត្តិន៍ក៏អាចខុសគ្នា
  • គេចូលចិត្តលើកទស្សនៈអ្នកនេះ អ្នកនោះ ឲ្យតែអ្នកជោគជ័យនិយយាអីក៏ត្រូវ តែមិនមែនសម្រាប់ខ្ញុំទេ។ ដំបូន្មានមុននឹងយល់ស្របគឺខ្ញុំយកមនុស្សម្នាក់ហ្នឹងមកទុកកន្លែងរបស់ខ្ញុំ ហើយ transfer គ្រប់យ៉ាងដែលខ្ញុំមានទៅគាត់ ហើយវិភាគមើលថាបើគាត់ធ្វើតាមអ្វីដែលគាត់និយាយវានឹងចេញលទ្ធផលដូចម្តេច?
  • ខណៈពេលដែលមនុស្សភាគច្រើនឲ្យតម្លៃទៅលើរបស់ដែលកំពុងពេញនិយម របស់ដែលអ្នកណាៗ ក៏ដឹង ក៏ចេះ ក៏មាន ក៏អាចធ្វើបាន ខ្ញុំឲ្យតម្លៃទៅលើ របស់ដែលប្លែក របស់ដែលខ្ញុំមិនដែលឃើញ ឬ អ្វីដែលខ្ញុំឃើញថាវានឹងអាចផ្ដល់នូវអ្វីដែលខ្ញុំចង់បាន បានប្រសើរជាង។
    XII- រក្សាក្ដីសុខខាងក្នុង ដោយយល់ពីខ្លួនឯង ដឹងពីតម្រូវការ ដឹងពីប្រភពរបស់វា​ ជ្រើសយកចំណុចដែលសំខាន់បំផុតតែមួយគត់ មកធ្វើជាគោលដៅ នោះថាមពលរបស់យើងនឹងមិនបែកខ្ញែក។ ហេតុអី? បើខ្ញុំបំបែកវាមកជាដំណាក់កាលតូចៗ ខ្ញុំក៏យកអារម្មណ៍របស់ខ្ញុំមកផ្តោតតែលើដំណាក់កាលមួយៗ ពេលវាដើរទៅរលូនខ្ញុំក៏មានកម្លាំងចិត្ត ប៉ុន្តែបើវាខុសអីដែលខ្ញុំរំពឹង ខ្ញុំនឹងធ្លាក់ទឹកចិត្ត ហើយដំណើការមួយវាមិនមែនសុទ្ធតែងាយនឹងសម្រេចទេ ចុះបើកម្លាំងចិត្តខ្ញុំវាឡើងចុះៗតាមដំណាក់កាលមួយៗ កាលបានអាចទៅដល់ទី? ខ្ញុំមិន depression ស្លាប់ហើយ?
    XIII- របស់ខ្លះខ្ញុំក៏ចង់បានដែរ តែវាមិនមែនជាគោលដៅចម្បងរបស់ខ្ញុំទេ វាជារឿងធម្មតាបើខ្ញុំមិនបាន ឬ ក៏បានតិចតួច។ ឧទាហរណ៍ដូចជា មិត្តភក្តិខ្ញុំ គោលដៅគាត់គឺធ្វើមេចដើម្បីឲ្យមានអ្នកស្រលាញ់ចូលចិត្តគាត់ឲ្យបានច្រើន ចឹងគ្រប់ទង្វើគឺគាត់ផ្តោតទៅលើរឿងហ្នឹងច្រើនជាងគេ គាត់ក៏បានវាច្រើនជាងខ្ញុំ។ គោលដៅរបស់ខ្ញុំគឺ Respect ខ្ញុំមិនសូវខ្វល់ថាអ្នកណាស្រលាញ់ឬមិនស្រលាញ់ខ្ញុំទេ សំខាន់ឲ្យតែគេគោរពខ្ញុំទៅបានហើយ ចឹងខ្ញុំមិនសូវបានខាងនោះដូចគាត់ទេ បានតែខាងនេះច្រើនជាង។ ដឹងពីដើមហេតុនៃលទ្ធផល វាធ្វើឲ្យចិត្តយើងស្ងប់ មិនច្រណែនគេ រក្សាទំនាក់ទំនង និង ថាមពលបានល្អ។

នៅមានច្រើនទៀត តែដែលនិយាយនេះវាច្រើនពេកហើយ។ មានផ្នត់គំនិតមួយចំនួនគិតបាន ធ្វើបាន តែមិនអាចនិយាយបាន ជៀសវាងបង្ករជាបញ្ហាអ្វីមួយ ដោយសារតែផ្នតគំនិតខុសគ្នា។ សម័យនេះមនុស្សភាគច្រើនមានផ្នត់គំនិតរើសអើង រួមទាំងខ្ញុំផងដែរ។ ខ្ញុំមាន strong mindset បើឲ្យទៅទាក់ទងជាមួយមនុស្សដែលមាន low mindset, មួយខែមិនទាន់ទេ ច្បាស់ជាផ្ដាច់ខ្លួនចេញហើយ។ រឿងខ្លះខ្ញុំគិតបាន ខ្ញុំប្រើវាសម្រាប់ខ្លួនឯង តែមិនព្យាយាមបកស្រាយ ឬ ចែករំលែកឲ្យអ្នកដទៃមកយល់ស្របតាមខ្ញុំទេ។ មិនមែនបានន័យថាខ្ញុំមិនទទួលស្ដាប់យោបល់របស់អ្នកដទៃទេ តែ API ខ្ញុំ secured ខ្លាំងហា៎ ដោយសារខ្ញុំធ្លាប់ទទួលរងការ attacted ច្រើន ច្រើនដង ច្រើនប្រភេទ ច្រើនទម្រង់ មុននឹងខ្ញុំទទួល និង បញ្ជូលទិន្ន័យ ខ្ញុំ validate ហើយ verify គ្រប់យ៉ាង។

រឿងទាំងអស់នេះ ចាំខ្លះក៏ល្អដែរ😊
អ្វីដែលខ្ញុំនិយាយគឺជាបទពិសោធន៍ដែលខ្ញុំធ្លាប់ឆ្លងកាត់ ហើងចង់ចែករំលែក គ្រាន់តែដើម្បីឲ្យអ្នកដែលមិនទាន់ជួបបានដឹងតែប៉ុណ្ណោះ!

  • កុំយកចំណុចខ្សោយខ្លួនឯង ទៅប្រៀបធៀបនឹងចំណុចខ្លាំងរបស់អ្នកដទៃ ការប្រៀបធៀបដែលសុគ្រិត គឺធៀបទាំងចំណុចខ្លាំង និង ចំណុចខ្សោយរបស់អ្នកទាំង២។ ខ្ញុំនិយាយពីមនុស្សចេះគិត មនុស្សមិនចេះតែងតែរកលេះដើម្បីបន្ទាបខ្លួនឯងហើយ ខ្ញុំសុំអត់ប៉ះទេ។
  • "និយាយត្រង់ vs និយាយអត់ចេះគិត" ខ្ញុំឃើញមានច្រើនហាយល់ច្រឡំពីបញ្ហានេះ
    "១.បញ្ហាមួយដែលប៉ះពាល់អារម្មណ៍ អ្នកស្តាប់" យើងនិយាយត្រង់ គេថាយើងនិយាយអត់ចេះគិត គេអត់ចូលចិត្តយើង។ តែបើយើងនិយាយបង្វែហើយបញ្ជូលអត្ថន័យម្ដងបន្តិចៗ គេថាយើងឆ្លាត ចេះប្រើភាសានិយាយ គេព្រមទទួលហើយនៅតែចូលចិត្តយើង។
    "២.បញ្ហាមួយដែលប៉ះពាល់អារម្មណ៍ អ្នកនិយាយ" យើងនិយាយត្រង់ គេថាយើងមានភាពស្មោះត្រង់ គេចូលចិត្តដែលយើងនិយាយត្រង់ តែគេមិនអាចយល់បញ្ហានោះទេ។ តែពេលដែលយើងនិយាយបង្វែហើយពន្យល់ពីបញ្ហារបស់យើងជំនួស គេនិយាយថាយើងនិយាយកុហក គ្មានភាពស្មោះត្រង់ គេមិនចូលចិត្តយើង😂។
    => សួរថា បញ្ហាពិតប្រាកដ ជាអី?? វាមិនមែនមកពីអ្នកនិយាយទេ វាមកពីប្រយោជន៍ដែលបានពីអ្នកនិយាយនោះ។ អ្នកសួរតែងតែចង់បានប្រយោជន៍ពីសំនួររបស់ខ្លួន ពេលដែលខ្លួនបានប្រយោជន៍ ក៏យល់ថាអ្នកឆ្លើយជាមនុស្សល្អ តែពេលដែលខ្លួនបាត់ប្រយោជន៍ ក៏ទុកថាអ្នកឆ្លើយជាមនុស្សមិនល្អ។
    អត់ជឿសាកមើលទៅ ឧបមាថា អ្នកស្តាប់បានចាញបោកគេក្នុងរឿងអ្វីមួយ ហើយយើងនិយាយថា "មកពីគាត់អត់បានប្រយ័ត្នទើបគេបោកបាន" ពេលនោះយើងនឹងឃើញគាត់ប្រែប្រួលទឹកមុខភ្លាមៗ ដែលបង្ហាញថាគាត់មិនសប្បាយចិត្តដែលយើងនិយាយចឹង តែបើយើងនិយាយថា "វាជារឿងធម្មតា អ្នកផ្សេងក៏ធ្លាប់ជួបរឿងចឹងដែរ" ទឹកមុខគាត់នឹងធម្មតា។ ប៉ុន្តែ​ ដល់វគ្គ អ្នកឆ្លើយម្ដង រឿងដដែលបើឆ្លើយថា "ខ្ញុំចាញ់បោកគេ" អ្នកស្តាប់នឹងសួរបន្តទៀត តែបើឆ្លើយថា "ខ្ញុំទិញខុស ឬ ធ្វើខុសរបៀប" ពេលនោះអ្នកស្តាប់នឹងបង្ហាញទឹកមុខមួយដែលបញ្ជាក់ថា តាមពិតគឺយើងចាញ់បោកគេសោះ។
    រឿងតែមួយសោះ តែអ្នកស្តាប់មានគំនិតខុសគ្នា ទៅលើអ្នកនិយាយ😊។ ហើយបើសួរថា ខ្ញុំមេចក៏វិនិឆ្ឆ័យច្រើនមេស គ្រាន់តែទឹកមុខគេសោះ ខ្ញុំធ្លាប់ឃើញច្រើនហើយបានខ្ញុំនិយាយ ខ្ញុំមិនសូវចូលចិត្តនិយាយច្រើនទើបខ្ញុំបានស្តាប់រឿងច្រើន ខ្ញុំមិនមែនឃើញតែទឹកមុខទេ ពេលខ្លះក៏បានឮសម្លេងដែរ។
  • ទង្វើគ្រប់យ៉ាងគឺជាជំនួញ ទំនាក់ទំនងគ្រប់ប្រភេទអាចនឹងស្ថិតស្ថេរបាន លុះត្រាតែមានការផ្ដល់ឲ្យគ្នាទៅវិញទៅមក ហើយដំណោះដូរទាំងអស់នោះក៏ត្រូវតែមានតម្លៃសមនឹងចំណាយ។
  • កុំសូវជឿជាក់នូវអ្វីដែលមើលឃើញ ឬក៏ស្ដាប់ឮពីមាត់របស់សមីខ្លួនគេពេក អ្នកខ្លះព្យាយាមអួតបង្ហាញអ្នកតែចំណុចល្អៗរបស់គេទេ ឬក៏ពេលខ្លះវាគ្រាន់តែជារូបភាពបំភាន់ភ្នែកតែប៉ុណ្ណោះ នៅពីក្រោយនោះអាចជាអ្វីដែលអ្នកស្មានមិនដល់​ មនុស្សពិតគេមិនសូវខ្វល់រឿងអ្វីដែលមិនសមតម្លៃទេ។
  • កុំទុកអ្នកដែលទុកយើងជាអ្នកដទៃ ថាជាគ្នាឯងឲ្យសោះ មិនថាមិត្តភក្តិ ឬ ក៏អ្នករួមការងារ
    - មិនថាអតីកាលយើងល្អជាមួយគ្នាប៉ុណ្ណាក៏ដោយ តែចរិក និង ចំណង់ចំណូលចិត្តយើងវាផ្លាស់ប្ដូរទៅតាមវ័យ ពេលខ្លះយើងអត់បានសង្កេតយើងនឹងមិនចាប់អារម្មណ៍ចំណុចប្រែប្រួលទេ ជៀសវាងការខកចិត្តខ្លាំង កុំឲ្យសោះ
    - អ្នករួមការងារក៏ចឹងដែរ ជាធម្មតាពេលដែលយើងមានអារម្មណ៍រាងស្និទជាមួយនណាម្នាក់ កាយវិការ និង ការនិយាយស្ដី វានឹង informal ទៅតាមនឹង ប៉ុន្តែអ្នកខ្លះ it's like: I can do this to you, but you can not repeat me. ខ្ញុំមិនមែនឲ្យ toxic ទេ ប៉ុន្តែការពារខ្លួនព្រោះពេលដែលអ្នកដួលវាមិនសូវមានអ្នកស្គាល់ទេ នេះគ្រាន់តែជាបទពិសោធន៍របស់ខ្ញុំ។ កុំចេះតែយកចិត្តគេមកដាក់ចិត្តយើង ព្រោះពួកគាត់អាចជាទុកយើងត្រឹមតែជាមនុស្សធម្មតាម្នាក់ដូចទៅនឹងអ្នកផ្សេងដែរ-ហើយបើចឹងមែន យើងនឹងក្លាយទៅជាមនុស្សមិនល្អដោយស្វ័យប្រវត្តិ មិនមានឱកាសសូម្បីតែបកស្រាយឲ្យជនទី៣។

    ដើម្បីជៀសវាងកំហុសឆ្គង ឬ ជម្លោះ យើងត្រូវតែ សង្កេតមើល ពាក្យសម្ដី និង ទង្វើរបស់គេ ថាតើគេទុកយើងត្រឹមណាក្នុងទំនាក់ទងមួយនោះ យើងត្រូវតែទុកគេត្រឹមនោះវិញ តើពាក្យសម្ដី ឬ ទង្វើដែលគេធ្វើដាក់យើង វាចេញពីចិត្ត ឬ ក៏ចេញពីខួរក្បាល? បើគេប្រើចិត្ត ចាំយើងប្រើចិត្ត តែបើគេប្រើខួរក្បាលហើយ យើងក៏ត្រូវតែប្រើខួរក្បាលដូចគ្នា ព្រោះបើមិនដូច្នោះទេ អ្នកដែលធ្លាក់ទឹកគឺជាយើង។
  • អ្នកអាចធ្វើជាខ្លួនឯងបាន បើសិនជាអ្នកមានភាពរឹងមាំគ្រប់គ្រាន់ដែលមិនចាំបាច់ត្រូវការពីអ្នកដទៃ តែបើអ្នកជាមនុស្សដែលខ្វល់ពីគំនិតរបស់អ្នកដទៃច្រើន ហើយចង់បានការស្រលាញ់ពីពួកគេ អ្នកត្រូវតែធ្វើជាមនុស្សដែលគួរឲ្យស្រលាញ់ សម្ដីផ្អែមល្ហែម ញញឹមទន់ភ្លន់ ចេះស្ដាប់បង្គាប់ និយាយប្រាប់គេតែចំណុចល្អៗរបស់ខ្លួនហើយលាក់បាំងនូវចំណុចអាក្រក់ៗចោល ព្រោះមនុស្សមួយចំនួនឲ្យតម្លៃតែអ្វីដែលគេមើលឃើញបើវាសមស្របនឹងពាក្យសម្ដីដែលអ្នកបានប្រាប់គេទៀតនោះ គេនឹងមិនចាប់អារម្មណ៍អ្វីច្រើនទៀតទេ។
  • កំណត់ស្ដង់ដាគ្រប់រឿង សូម្បីតែមនុស្សដែលអ្នកចាប់អារមុ្មណ៍(មិត្តភក្តិ ស្នេហា អ្នករួមការងារ) ព្រោះនៅពេលដែលអ្នកបែងចែកប្រភេទរបស់ខ្លួនឲ្យដាច់ស្រេច អ្នកនឹងមានផ្លូវចិត្តដ៏រឹងមាំ ហេតុអីដឹងអត់? ព្រោះនៅពេលដែលរបស់អស់នោះវាមិនស្ថិតនៅក្នុងបញ្ជីរបស់អ្នក វានឹងមិនមានឥទ្ធិពលអ្វីដល់ចិត្តគំនិតរបស់អ្នកឡើយ។
  • កុំប្រើខួរក្បាលច្រើនពេក រៀនប្រើចិត្តញ្ញាណខ្លះទៅ ពិភពលោកពរពេញទៅដោយតារាសម្ដែង ប្រើតែភ្លែកទទេយើងនឹងមើលឃើញតែសារធាតុធំៗ ប៉ុន្តែចិត្តខាងក្នុងរបស់មនុស្សមិនចេះសម្ដែងទេ រៀនប្រើថាមពលខាងក្នុងដែលមនុស្សមាន វានឹងធ្វើឲ្យអ្នកឆ្លាតជាងមុន។
  • កុំសប្បាយចិត្តនឹងអំណោយពេក! ឧបករណ៍ខ្លះគេទិញទុក គ្រាន់តែវាមិនទាន់ដល់ពេលដែលត្រូវប្រើ។
  • The 48 laws of power «កុំធ្វើខ្លួនឲ្យលេចធ្លោជាងចៅហ្វាយនាយ» yep! កុំគិតវិជ្ជមានតែខ្លួនឯង បើយើងចេះត្រូវយើងនឹងមិនអី តែវានឹងអីពេលដែលយើងខុស។ រឿងខ្លះមិនសូវចាំបាច់ត្រូវការបកស្រាយ ឬ តរវ៉ា មិនបាច់ចង់ឈ្នះចាញ់ទេ ព្រោះចាស់ៗចូលចិត្តធ្វើជាអ្នកឈ្នះ ចូលចិត្តការគោរពពីក្មេងៗ បើទោះជាគាត់ខុសក៏ដោយ វាជាទម្លាប់របស់អាស៊ី។
  • កុំប្រកាន់ភ្ជាប់ផ្នត់គំនិតថា «គ្មានអ្នកណាដែលស្គាល់យើងច្បាស់ជាងខ្លួនយើង» គ្រប់ពេលពេក ព្រោះអីដឹងអត់? ខ្លួនយើងវាអាត្មានិយម កំហុសល្មមៗយើងមើលមិនឃើញទេ អ្នកខ្លះមិនត្រឹមតែមើលមិនឃើញទេ ថែមទាំងព្យាយាមយកហេតុផលផ្សេងៗ ឬ ក៏រុញឲ្យអ្នកផ្សេងជាអ្នកខុស គេអាចធ្វើទៅដោយដឹងខ្លួន ឬ មិនដឹងខ្លួន។ ប៉ុន្តែអ្នកដទៃ គេមើលឃើញ ហើយទទួលស្គាល់គ្រប់ចំនុច។ សាកយកអ្វីដែលគេនិយាយមកពិនិត្យសិន ចាំបដិសេធ វានឹងធ្វើឲ្យអ្នកស្គាល់ខ្លួនឯងកាន់តែច្បាស់ ហើយថែមទាំងអាចកែប្រែនូវចំណុចខ្វះខាត់ផងដែរ។
  • បានគេប្រើភាសាធម្មតាជាមួយយើង សប្បាយចិត្តទៅ កុំសូវចង់ស្ដាប់ពាក្យសម្ដីត្រឹមត្រូវពេក អ្នកខ្លះញញឹមសរសើរអ្នកតែនឹងមុខទេ ឃើញមកច្រើនដែរហើយ។ ញ៉ាំរបស់ផ្អែមច្រើនពេក វានឹងធ្វើឲ្យសុខភាពអ្នកទ្រុឌទ្រោមម្ដងបន្តិចៗ រហូតដល់អ្នកដឹងខ្លួនថាខ្លួនឯងខុសប្រក្រតី គឺវាហួសពេលដែលអាចព្យាបាលបានហើយ។ តែក៏វាធម្មតាទេ អ្នកខ្លះដឹងថាញ៉ាំរបស់ហិលវាធ្វើឲ្យខូចក្រពះ តែនៅតែញ៉ាំព្រោះពេលនោះវាឆ្ងាញ់ គេយកអាហារសុខភាពទៅឲ្យក៏ចាក់ចោល ថាវាសាប វាមិនទំនង មិនគួរឲ្យចង់ញ៉ាំ។
  • អ្វីគ្រប់យ៉ាងដែលចូលមករកយើង ហើយនៅជាមួយយើង គឺជាអ្វីដែលសាកសមនឹងយើង។ សាកសង្កេតមើលទៅ អ្នកនឹងកត់សម្គាល់ដឹង😊 វាតម្រូវ ចរឹត ចំណង់ចំណូលចិត្ត គោលបំណង ... របស់យើង។
  • សៀវភៅដែលគេកំពុងល្បីមិនថាកម្រិតជាតិ ឬ អន្តរជាតិ ក៏មិនប្រាកដថាវាល្អអានហើយផ្ដល់ប្រយោជន៍ដល់អ្នកអានគ្រប់គ្នាដែរ។ ពេលខ្លះវាល្បីដោយសារតែមនុស្សេជាច្រើនខ្វះចំណុចហ្នឹង ប៉ុន្តែក៏មានអ្នកមួយចំនួនដែលមានវារួចទៅហើយ​ ដឹងរួចទៅហើយ ចឹងក៏អាចនិយាយបានថា វាជាសៀវភៅធម្មតាសម្រាប់គេ។ មិនទាន់ដឹងថាសៀវភៅនិយាយពីអី កុំអាលជោរតាមគេ😘។
  • Last updated on 11 Nov 2024
  • ពិន្ទុនៃការសិក្សាមិនអាចកំណត់ថាសិស្សម្នាក់នោះខ្លាំង ឬ ខ្សោយប្រាជ្ញា ឬ ក៏អន់ជាងសិស្សមួយណាគ្រប់ពេលទេ។ ខ្ញុំមានមិត្តម្នាក់គាត់ជាមនុស្សឆ្លាត បើវាជាចំណង់របស់គាត់ ដំណោះស្រាយខ្លះវាល្អលើសសិស្សពូកែទៅទៀត ប៉ុន្តែគាត់រៀនអត់ពូកែទេ ធ្លាក់សឹងតែរាល់ខែ ហើយបើសួរខ្ញុំថា មកពីគាត់មិនខំរៀន?ខួរក្បាលគាត់មិនសូវល្អ? Nope! មកពីគាត់មិនប្រើអារម្មណ៍ដើម្បីរៀន គាត់ប្រើខួរក្បាលដើម្បីបង្ខំខ្លួនឯងឲ្យរៀន វាមិនសូវបានផលទេ។ ដែលឆ្ងល់ថាហេតុអីព័ត៌មានស្ដាប់តែម្ដងចាំបានរាប់ឆ្នាំ ប៉ុន្តែមេរៀនចេញពីថ្នាក់ហើយភ្លេចអស់អត់? អ្វីគ្រប់យ៉ាងត្រូវការអារម្មណ៍!
  • កំណត់ local value ឲ្យគ្រប់ប្រភេទមនុស្សទាំងអស់ នោះវានឹងធ្វើឲ្យយើងអាចរក្សាលំនឹងរបស់ខ្លួនបានគ្រប់ពេល។ វាជួយកាត់បន្ថយហានិភ័យដែលអ្នកដទៃអាចបង្ករមកលើយើង។ Guard your mental health! it is your everything.
  • គុណម្លៃរបស់ វត្ថុ ឬ មនុស្ស វាមិនមែន អរថេ ទេ! វាអាស្រ័យនៅលើចំណង់ចំណូលចិត្តរបស់បុគ្គលម្នាក់ៗ មនុស្សមួយក្រុមចូលចិត្តមនុស្សប្រភេទនេះ របស់ប្រភេទនេះ គេនឹងគិតថា របស់នោះ ឬ មនុស្សនោះ មានគុណតម្លៃកម្រិតមួយដែលខ្ពស់សម្រាប់គេ តែសម្រាប់ក្រុមមនុស្សដែលមានចំណូលចិត្តផ្សេង គេនឹងយល់ផ្សេងពីហ្នឹងទៀង។ កន្លែងដែលចូលចិត្តសន្សំវត្ថុបុរាណ គេចំណាយលុយរាប់រយលានដើម្បីដេញថ្លៃវត្ថុបុរាណមួយៗ ប៉ុន្តែកន្លែងមួយដែលមិនចូលចិត្ត គេឲ្យទទេក៏មិនយកដែរ។ ហើយមានអ្នកប្រកែកថា មេចក៏ពេជ្យ វាមានតម្លៃថ្លៃគ្រប់ហាង? មកពីវាទទួលបានច្បាប់មួយតែឯងដែលត្រូវបានទទួលស្គាល់ទូទាំងពិភពលោក! មិនមែនដោយសារតែវាជារបស់កម្រនៅកន្លែងមួយទេ។ សាកប្រទេសមួយទម្លាក់តម្លៃពេជ្យមើល ហើយបិទជំនួញក្រៅប្រទេសទាំងអស់ មានអ្នកណានឹងរកទិញពេជ្យពាក់ទៀត?
  • ធ្វើអ្វីមួយដោយស្ងាត់ៗវាយឺត តែអាចធានាដល់ជ័យជំនះបាន 95% ប៉ុន្តែបើ public បើត្រូវ វាអាចនឹងបានលទ្ធផលលឿន តែក៏អាចទទួលរងការ attack លឿនផងដែរ ត្រូវការប្រុងប្រយ័ត្នច្រើន គ្រប់ផ្នែក ហើយវាហត់ជាងពេលដែលយើងធ្វើវាដោយស្ងាត់ៗ(ហត់ក្នុងករណីដែលយើងចង់ឲ្យសមិទ្ធផលល្អនោះវាបានគង់វង់)។
  • Don't be too public yourself, ១.your problems ២.your insecurities ៣.your weaknessess and even if ៤.your strengths. ពត៌មានទាំងបួននេះវាប៉ះពាល់ខ្លាំងទៅលើអារម្មណ៍ ហើយអារម្មណ៍គឺជាចំណុចខ្សោយធំបំផុតរបស់មនុស្ស បើតាមដែលឃើញពេលដែលបង្ហាញវាជាសាធារណៈពេក វាផ្ដល់ផលអវិជ្ជមានច្រើនជាងវិជ្ជាមាន ចឹងហើយកុំបើកទាំងអស់ពេក។
  • ការពិតខ្លះនិយាយទៅក៏គេមិនជឿដែរ so, tell them what they expect to here. Example like គេកំពុងតែពេញនិយមរបស់មួយ តែហេតុអីក៏យើងទៅយករបស់ out of date! ទៅកន្លែងមួយជាធម្មតាគេដើរតាមផ្លួវមួយដែលត្រូវបានគេទទួលដឹងឮទូលំទូលាយ តែស្រាប់តែគេសួរយើងហើយយើងប្រាប់ថាដើរតាមផ្លូវដែលវាមិនសូវមានមនុស្សដើរ គេនឹងមិនជឿរយើងទេ ឬក៏ជាក់ស្ដែង ខ្ញុំប្រាប់គេថាខ្ញុំជាជនជាតិដើមភាគតិច អ្នកខ្លះមិនងាយនឹងជឿខ្ញុំទេ ខ្លះអត់ជឿតែម្ដង ព្រោះនៅក្នុងគំនិតរបស់គេ គេគំណត់អត្តសញ្ញាណរបស់ជនជាតិដើមភាគតិចផ្សេងពីអីដែលគេមើលឃើញពីខ្ញុំ so, better to shut your mouth, save your credit, don't waste time to explain or prove anything if it's not really really necessary.
  • កុំបំបាកមុខគេ ជាពិសេសនៅក្នុងទីសាធារណៈ បើទោះជាទង្វើនោះគឺជាបំណងល្អក៏ដោយ គេនិយាយថាខួរក្បាលជាអ្នកបញ្ជារាងកាយ ប៉ុន្តែចុះអ្នកណាបញ្ជាខួរក្បាល? គឺអារម្មណ៏ជាអ្នកបញ្ជាខួរក្បាល។ ខួរក្បាលគេអាចយល់ថាទង្វើនោះគឺជាបំណងល្អ ប៉ុន្តែអារម្មណ៍មិនអាចយល់ទេ អាចព្យាយាមទទួល ប៉ុន្តែមិនមែនគ្រប់ពេលទេ។ ប៉ុន្តែបើអ្នកជាមនុស្សដែល okay, គេមិនឃើញតម្លៃក៏ហើយទៅ សំខាន់គឺចង់ឃើញគេល្អ ចឹងអ្នកអាចធ្វើបាន តែអ្នកសរសេរនេះអត់ទេ😁។
  • ចង់បានរបស់ល្អ ត្រូវការពិសោធន៍ច្រើន ខុស expected ត្រូវកែ ត្រូវដូរ so, ចំណាយក៏ច្រើនតាមហ្នឹង វាខុសពី "Okay, ប៉ុណ្ណឹងក៏បានដែរ"។ យកល្អកុំចេះវាយតម្លៃដំណើររបស់គេទាំងមិនដឹងទីតាំងដែលគេចង់ទៅ។
  • កុំអួតបង្ហាញលទ្ធផលល្អៗរបស់អ្នកដាក់អ្នកនៅក្បែរខ្លួនញឹកញាប់ពេក ជាពិសេសនៅពេលដែលគេក៏ចង់បាន តែមិនបានដូចយើង យើងរំពឹងថាគេនឹងជួយអបអរសារទ។ ផ្ទុយទៅវិញវានឹងបង្ករជាការអាកអន់ចិត្តទៅដល់ភាគីម្ខាងទៀត ហើយយើងក៏តាំងគិតថា <គេអត់សប្បាយចិត្តពេលឃើញយើងល្អ...> វាជារឿងធម្មតាព្រោះមនុស្សគ្រប់គ្នាសុទ្ធតែចង់បានរបស់ល្អៗមកដាក់ខ្លួន មិនមានអ្នកណាអាចគ្រប់គ្រងចិត្តមិនឲ្យច្រណែនគេបានទេ មានតែអាចគ្រប់គ្រងខ្លួនកុំឲ្យឈ្នានីសគេតែប៉ុណ្ណឹង។
  • ជាធម្មតាទំនាក់ទំនង គឺជាវិធីទូទៅដែលមនុស្ស99%ប្រើដើម្បីដោះដូរផលប្រយោជន៍គ្នា​ ប៉ុន្តែក៏មានផ្លូវផ្សេងដែលអាចទទួលបានផលដូច ឬ ក៏លើស that traditional way ទៀត គ្រាន់តែវាមិនស្រួលធ្វើ ហើយក៏មិនប្រាកដថាធ្វើហើយ អាចនឹងបានលទ្ធផលដល់ចំណុចរបស់វាអត់ តែបើដល់ មិនបាច់ខ្វល់រឿងមិនចេះទំនាក់ទំនងទៀតទេ។
  • ជាធម្មតាការបង្កើតរបស់ថ្មីវាតែងតែពិបាកជាងការរុករករបស់ចាស់ៗដែលធ្លាប់មានអ្នកស្គាល់ហើយ បើចិត្តខ្សោយអ្នកមិនអាចបង្កើតវាបានទេ យកល្អកុំចំណាយពេលអី។ សូម្បីតែការធ្វើម្ហូបមួយដែលដាក់គ្រឿងខុសក្បួនដែលចាស់ៗបានចែងទុក នឹងមានមនុស្សជាច្រើនប្រតិកម្មហើយនិយាយថា វាមិនដែល! តាំងពីកើតមកមិនដែលឃើញអ្នកណាធ្វើចឹងទេ ។ល។ បើអ្នកមានគំនិតបង្កើតរបស់ថ្មីមួយ អ្នកណាដែលត្រូវតែដឹងបានឲ្យដឹង ក្រៅពីហ្នឹងមិនចាំបាច់ទេ។ ធ្វើវាស្ងាត់ៗ ទុកឲ្យគេជាអ្នកចង់ដឹងពីរបស់ហ្នឹងដោយខ្លួនឯង វាមានប្រសិទ្ធភាពជាងដែលអ្នកព្យាយាមទៅហៅគេឲ្យមកអង្គុយស្ដាប់អ្នកនិយាយ ទុកកម្លាំងធ្វើអីដែលចាំបាច់បំផុតសម្រាប់គម្រោងមួយនោះ។
  • Pretending to be cool, to be good, to be love, to be ...វាជារឿងធម្មតា តែជឿអត់ថា នៅក្បែរមនុស្សណាដែលមានថាមពលផ្លូវចិត្តខ្លាំង លាក់បាំងមិនជិតទេ គ្មានហេតុផល តែគេនឹងទទួលអារម្មណ៍ថា ថាមពលរបស់អ្នកខណៈពេលនោះវាសុទ្ធមិនសុទ្ធ។
  • ចង់បានអី? ការយកចិត្ត ការគោរព រាប់អាន ឲ្យតម្លៃ ...? របស់អស់ហ្នឹងចេញមកពីណា? ដោយសារតែអ្នកសម្របខ្លួនតាមកាលៈទេសៈ? 😊វាក៏ជាវិធីមួយដែរដែលមនុស្សទូទៅប្រើ ប៉ុន្តែ ជួសឲ្យការដែលចំណាយពេលបេះស្លឹកឈើមួយៗជារាងរាល់ថ្ងៃ ទៅកាប់ដីដើម្បីដកទាំងឬសវាមិនល្អជាង? មិនចាំបាច់ឡើងដើមឈើ មិនចាំបាច់ត្រូវអង្ក្រងខាំ មិនចាំបាច់ភ័យខ្លាចធ្លាក់ គ្រាន់តែវាចាយពេលយូរបន្តិចដើម្បីបង្ហាញផលទៅអ្នកដទៃ។ វាដូចជាstockវត្ថុបុរាណចឹង ដប់ម្ភៃឆ្នាំក្រោយយកវាទៅដាក់ដេញថ្លៃ តម្លៃអាច *10 ក៏ថាបាន។ មើលអីមើលឲ្យដល់គល់ ទើបមិនងប់ងល់នឹងអំបែងកែវ។
  • មិនមែនឲ្យតែមនុស្សដែលមានអាយុច្រើនជាងយើង សុទ្ធតែដឹងរឿងច្រើនជាងយើងទេ ក៏មិនមែនមនុស្សដែលអួតក្ដែងៗគាត់ដឹងច្រើនជាងមនុស្សម៉ឺសៗដែរ មនុស្សដែលដឹងរឿងច្រើនជាងគេ គឺមនុស្សដែលដើរច្រើន ខុសច្រើន ត្រូវក៏ច្រើន។ ពេលខ្លះគាត់ចាស់មែន តែគាត់ចាស់តែកន្លែងដែលគាត់នៅទេ កន្លែងផ្សេងគាត់ក៏នៅក្មេងដែរ។ ចឹងហើយ មិនមែនគ្រប់ដំបូន្មាន យើងត្រូវតែស្ដាប់ទាំងអស់ទេ ស្ដាប់ដោយពិចារណា។ មិនមែនឲ្យ denied ការយល់ឃើញរបស់គាត់ទេ ស្ដាប់ទៅ កុំឲ្យគាត់ថាយើងទឹកពេញកែវ តែធ្វើឬអត់វាជារឿងមួយទៀត។
  • There is no fixed rule in the science world, What fixed are most followers. And you don't need to fix this bug directly, you couldn't fix it. Build the tool, let the tool fix it.
  • Last updated on 28 Jan 2025

Topic: Introvert 😊
Just wanna make it clear

  • `Introvert don't know how to talk`. Nope! we know how to talk but we don't want to talk when it is out of our interest.
  • `Introvert are shy and they are not flexible`. Nope! introvert so confident and flexible if the topic hit their points.
  • `It is difficult to communicate with an introvert`. Nope! introvert are the easiest people to communicate with. Why? because they are not complicated or wasted, they hit the point. It's not about win or lost for them, it's about peace of mind, if they feel safe their power spread out.
  • `Introvert is dangerous`. Yep, sometimes not always. It's depend on you & how hurt they feel. They are mostly not be a starter.
  • Most people thought introvert is top 1 danger type, because they are speechless or less reaction on something this make some people hard to understand or figure their thoughts but, they were wrong. Extrovert is top 1, they could make you feel enjoyed and close to them and when they kill, you will feel too hurt, too weak, and too hard to move on.
  • មនុស្សទូទៅតែងយល់ច្រលំថា មនុស្សស្ងាមស្ងាត់ ជាមនុស្សពូកែអៀន គ្មានភាពក្លាហាន មិនចូលចិត្តទំនាក់ទំនង ប៉ុន្តែអ្នកយល់ខុសហើយ មនុស្សស្ងប់ស្ងាត់ ជាមនុស្សដែលចូលចិត្តសេរីភាព និង privacy ខ្លាំង មនុស្សប្រភេទនេះ ready for everything មិនចេះខ្លាចអីទេ គ្រាន់តែមិនងាយប្រតិកម្ម hold រហូតដល់ target បាន sale.
    មិនសូវនិយាយ មិនសូវមានអ្នកដឹង មិនសូវមានអីឲ្យគេវិនិច្ឆ័យ មិនសូវមានកំហុស មិនសូវលេចធ្លាយចំណុចខ្សោយ មិនសូវបន្សល់ចំណងឲ្យចងខ្លួនឯង។
    Privacy ពេលគេមិនសូវដឹងរឿង គេក៏សម្រាយរឿងមិនត្រូវ មិនយល់ចំណោទបញ្ហាផង សរសេរសមីកាមេចនឹងត្រូវ ចំណុចនេះគឺដើម្បី free up storage កុំឲ្យ PC ក្ដៅ។ គ្រឿងអេឡិចត្រូនិច នៅពេលដែល full storage វានឹងដំណើរការគាំងៗ បន្ទាប់មកវានឹងឡើងកម្ដៅ ហើយវានឹងរលត់ ឬ ផ្ទុះ ។ វាជាការល្អដែលបង្ការទុកជាមុន។ អ្នកខ្លះខ្លាចគេ ប៉ុន្តែមិនខ្លាចខ្លួនឯងទេ។ ចង់បានរបស់គេ ប៉ុន្តែមិនចង់ចែករបស់ខ្លួនទៅគេទេ។ ខ្លាចគេបង្ករបញ្ហា? ខ្លាចខ្លួនឯងវិញទៅ។ ព្រោះខ្លួនយើងអាចជាមេបញ្ហាក៏ថាបាន។ គេអាចគ្រប់គ្រងខ្លួនឯងបានដល់ថ្នាក់ហ្នឹង មិនមែនរឿងល្មមៗអាចធ្វើឲ្យគេចំណាយកម្លាំង និង ពេលវេលា មកឈ្នានីសយើងទេ។

  • Last updated on 1st Nov 2024

គុណវិបត្តិ និង គុណសម្បត្តិ របស់ក្មេងស្រី
អ្វីគ្រប់យ៉ាងគិតជាមធ្យម

    +. គុណវិបត្តិ
  • ក្មេងស្រីឆាប់អន់ចិត្ត
  • ក្មេងស្រីទទួលបានក្ដីស្រលាញ់ពីគ្រួសាតិចជាងក្មេងប្រុស
  • ក្មេងស្រីមិនសូវមានសិទ្ធសេរីភាព និង ងាយរងពាក្យនិន្ទាជាងក្មេងប្រុស
  • ក្មេងស្រីចិត្តទុន ភ្នែកទុក ហើយខ្វល់អារម្មណ៍អ្នកដទៃច្រើនជាងក្មេងប្រុស
  • ក្មេងស្រីមានរូបសម្បត្តិមិនស្អាត គេសើចចំអក់ រូបសម្បត្តិស្អាត មានគេចាប់អារម្មណ៍ច្រើន មានគេឈ្នានីស គ្រប់ទំនាក់ទំនងត្រូវការប្រុសប្រយ័ត្នមែនទែន ជាពិសេសជាមួយភេទផ្ទុយគ្នាដោយមិនខ្វល់ពីអាយុ ឋានៈមុខងារ ឬ family status,ហ៊ានតែភ្លេចខ្លួនតិច គឺអត់កើតទេ
  • ក្មេងស្រីទុនខ្សោយគេជាន់ រឹងមាំពេកគេជ្រេញ ថាមិនទន់ភ្លន់ មិនគួរឲ្យស្រលាញ់
  • រាងកាយទាំងមូលរបស់ក្មេងស្រីត្រូវបានចាត់ចូលទៅក្នុងតារាងតម្លៃស្ត្រី វាខុសពីក្មេងប្រុស
  • ក្មេងស្រីពេលពេញវ័យត្រូវទទួលរងនូវការឈឺចាប់ពេលមករដូវ ពិបាកក្នុងខ្លួន
  • ក្មេងស្រីពេលមានស្វាមីក៏ទទួលនៅការក្បត់ផិត
  • ក្មេងស្រីពេលមានកូនក៏ត្រូវទទួលរ៉ាប់រងនូវទុក្ខលំបាកទាំងអស់
    +. គុណសម្បត្តិ
  • ក្មេងស្រីបើមានឆន្ទៈខ្លាំងធ្វើអីមួយ គឺឆ្លាតហើយឈាមត្រជាក់ជាងក្មេងប្រុស
  • ក្មេងស្រីមានជម្រើសច្រើនក្នុងការសម្រេចអ្វីមួយ អាចប្រើ ប្រាជ្ញា+កម្លាំងបាយ ឬ ប្រាជ្ញា+សម្រស់ និយាយឲ្យចំ គ្រាន់តែនៅកន្លែងខ្លួនឯង ក៏របស់ដល់ដៃដែរពេលខ្លះ
  • ក្មេងស្រីគឺជាអ្នកកំណត់ជោគវាសនាពិភពលោកពិតប្រាកដ ព្រោះបើគ្មានស្រី ក្មេងថ្មីក៏មិនកើតឡើង ជីវិតមនុស្សមានតែចំណាយតែគ្មានចំណូល យូរៗទៅវានឹងដាច់ពូជ។
  • ខ្ញុំគិតថារឿងទាំងអស់នេះ វាដូចជាអយុត្តិធម៌ជ្រុលពេក ទើបខ្ញុំមិនសូវខ្វល់ ខ្ញុំមិនខ្វល់ថាខ្ញុំជាស្រី អីដែលខ្ញុំសមនឹងធ្វើ ឬ អ្វីដែលមិនសមទេ សំខាន់ខ្ញុំសប្បាយចិត្ត ហើយវាមិនខុសច្បាប់យែនឌ័រ ខ្ញុំធ្វើ! សង្គមលើកតម្កើងបុរស ហេតុអីក៏ឲ្យស្ត្រីជាអ្នកបង្កើតមនុស្ស ជាអ្នកទទួលរងរាល់ការឈឺចាប់ ឆ្ងល់ធម្មជាតិពិតមែន😅។ តែទោះជាយ៉ាងណា ចំណុចខ្លះខ្ញុំមិនខ្វល់ទេ ចឹងមិនបាច់យកច្បាប់អស់ហ្នឹងមកវាតម្លៃខ្ញុំទេ ខ្ញុំមិនទទួលស្គាល់ឡើយ។ ហើយក៏មិនបាច់យកពាក្យ ប្រពៃណី មកកំណត់តម្លៃឲ្យខ្ញុំដែរ ព្រោះពីដើមមកស្រុកខ្មែរកាន់ព្រហ្មញ្ញ តែក៏ដូរមកពុទ្ធសាសនា ព្រោះវាមិនសូវរញ៉េរញ៉ៃ ចឹងរឿងអីដែលច្បាប់ស្រីកែប្រែមិនបាន? កុំមករំពឹងថាខ្ញុំជាស្រីខ្ញុំសមនឹងធ្វើបែបនេះបែបនោះ កុំឲ្យសោះ! ព្រោះអ្នកនឹងមិនចូលចិត្តខ្ញុំទាំងខ្ញុំមិនខុស គ្រាន់តែខុសការរំពឹងរបស់អ្នក។
    Updated at June 10th 2025

​ក្ដីស្រមៃ
មនុស្សគ្រប់គ្នាសុទ្ធតែមានក្ដីស្រមៃ រួមទាំងខ្ញុំផងដែរ ប៉ុន្តែខ្ញុំចង់និយាយពីក្ដីស្រមៃពិតប្រាកដ និង ធំបំផុតដែលយើងសុខចិត្តចាយពេលវេលាព្រមទាំងកម្លាំងកាយចិត្តដើម្បីបង្កើតវាឲ្យចេញពីការស្រមៃ

  • ក្ដីស្រមៃមានច្រើនប្រភេទ តែជាទូទៅគេចូលចិត្តសំដៅទៅដល់អាជីពការងារ ឬ ឋានៈមុខងារ។ តាំងពីពេលដែលខ្ញុំចេះបែងចែកថាអ្វីដែលហៅថា ក្ដីស្រមៃ ខ្ញុំធ្លាប់ផ្លាស់ប្ដូរវាមិនតិចទេ។ មូលហេតុគឺដោយសារតែ៖
    - ស្គាល់មុខ តែមិនស្គាល់ចិត្ត៖ ឃើញសម្រស់គេស្អាតក៏ចាប់អារម្មណ៍ ប៉ុន្តែស្គាល់គ្នាយូរៗទៅក៏ដឹងថា គេមិនមែនជាប្រភេទដែលយើងចង់បាន។
    - ចូលផ្សារកាន់តែធំ របស់កាន់តែសម្បូរបែប៖ នៅតាមផ្សារធម្មតាឃើញតែរបស់ធម្មតាដូចៗគ្នា ប៉ុន្តែចូលផ្សារទំនើបបានឃើញរបស់ថ្មីប្លែកៗ តុកតាដែលឃើញថាស្អាតជាងគេនៅក្នុងផ្សារធម្មតា ក៏ត្រូវបានជំនួសដោយតុកតាថ្មីៗស្អាតៗនៅក្នុងផ្សារទំនើប។
    1. លើកដំបូងខ្ញុំគិតថាខ្ញុំ ចង់រៀនឲ្យចប់វិទ្យាល័យ វាគឺជាក្ដីស្រមៃមួយដែល ព្រោះខ្ញុំនៅតំបន់ដាច់ស្រយាល ក្នុងឆ្នាំ២០១៣មិនទាន់មានអ្នកណាម្នាក់នៅក្នុងភូមិបានបញ្ចប់ថ្នាក់វិទ្យាល័យទេ ជាពិសេសគឺគ្រួសាររបស់ខ្ញុំមិនមានអ្នកណាម្នាក់បានទទួលការអប់រំពីសាលារៀនទេ។
    2. ពេលដែលខ្ញុំបានចេញពីភូមិទៅរស់នៅក្នុងទីរួមខេត្ត ខ្ញុំក៏ចាប់ផ្ដើមស្គាល់អ្វីថ្មីៗបានច្រើន ស្គាល់មិត្តភក្តិថ្មីៗ ក៏ចេះគិតថាចង់ធ្វើការខាងនេះខាងនោះ
      ដំបូងឡើយខ្ញុំ ស្រលាញ់វិស័យសិល្បៈ ខ្ញុំដឹងថាខ្លួនមានដុងខាងសិល្បៈ តែមិនហ៊ានស្រមៃទេ ព្រោះយល់ថាវាពិតជាខ្ពស់ណាស់ហើយយើងជាអ្នកស្រែ មិនដឹងថាគេធ្វើយ៉ាងមេចទើបបានចូល
    3. បន្ទាប់មកក៏ចាប់អារម្មណ៍ចង់ធ្វើជា ពលីសព្រោះតែស្រលាញ់ឯកសណ្ឋាន ឃើញគេពាក់ស្អាតក៏ចង់ពាក់ដែរ តែដោយសារតែ សាច់ញាតិមិនគាំទ្រ មកពីប្រាក់បៀវត្តតិច និង មានគេស្អប់ច្រើន ហើយការចូលការងាររដ្ឋនៅខ្ទង់ឆ្នាំ២០១៥នៅតាមបណ្តាខេត្តគឺត្រូវតែចាយលុយច្រើនខ្ទង់៣០០០ដុល្លាអីបានអាចចូលបាន ជាអ្វីដែលអ្នកជាប់មួយចំនួនបានចែករំលែកផ្ទាល់​។ តែកាលនោះខ្ញុំទើមតែរៀនថ្នាក់ទី៧ទេ ខ្ញុំក៏បោះបង់គំនិត។
    4. ចុងឆ្នាំ២០១៦ខ្ញុំបានដូរសាលាពីជាយក្រុងមករៀននៅសាលាលំដាប់លេខ១ប្រចាំខេត្តរតនៈគិរី​ ដោយសារតែខ្ញុំខាតឆ្នាំ២ឆ្នាំបន្ទាប់ពីបញ្ចប់បឋមសិក្សាខ្ញុំក៏អត់រៀនទី៨ទេគឺផ្លោះចូលទី៩តែម្ដង ដោយសារតែខ្ញុំរៀនពូកែដែរគ្រូរក៏ឲ្យផ្លោះ តែត្រូវដូរសាលា។ មករៀននៅសាលាស្ដង់ដារ និង ជាកន្លែងដែលចម្រុះវណ្ណៈ ខ្ញុំបានជាប់អាហារូបករណ៍ English Access Microscholarship Programm របស់ស្ថានទូតអារិកដែលប្រចាំនៅស្រុកខ្មែរ តែបានត្រឹមសិស្សបំរុងទេក៏ព្រោះតែមានអ្នកដាក់ពាក្យច្រើនហើយភាសារអង់គ្លេសខ្ញុំនៅពេលនោះនៅខ្សោយណាស់ ធ្លាប់រៀនអង់គ្លេសបាន២ខែហ្នឹង។ ខ្ញុំចូលចិត្តរៀនភាសាណាស់កំឡុងពេលរៀនវិទ្យាល័យខ្ញុំចេះភាសារអង់គ្លេស និង ថៃ ខ្ញុំចាប់អារម្មណ៍ ចង់ធ្វើការផ្នែកទំនាក់ទំនងអន្តរជាតិ ដោយសារតែខ្ញុំគិតថាអាចប្រើភាសាបានច្រើន ហើយក៏អាចមានឱកាសទៅក្រៅប្រទេសច្រើនដែរ។ ម៉្យាងទៀតគ្រូអង់គ្លេសរបស់ខ្ញុំគឺជាអតីតមន្ត្រីផ្នែកទំនងអន្តរជាតិក្នុងសម័យសាធារណៈរដ្ឋ គាត់ចូលចិត្តហើយគ្រាំទ្រខ្ញុំំណាស់ តែពេលដែលខ្ញុំស្វែងយល់ឲ្យស៊ីជម្រៅពីអាជីពមួយហ្នឹង ខ្ញុំបែរជា មិនចូលចិត្តក៏ព្រោះតែវាមានច្បាប់ទម្លាប់ច្រើនពេក ទាំងច្បាប់នៅក្នុងស្រុកនិងក្រៅស្រុក ហើយខ្ញុំជាមនុស្សសេរីខ្លាំំណាស់ ខ្ញុំច្បាស់ជាមិនអាចទ្រាំបានទេ ខ្ញុំក៏ប្ដូរក្ដីស្រមៃម្ដងទៀត។
    5. បញ្ចប់ក្ដីស្រមៃមួយនោះខ្ញុំមិនទាន់រកឃើញថាខ្ញុំចង់ធ្វើអីទៀតទេ ចេះតែរៀនៗទៅ ហើយមានបំណង ចង់បានអាហាររូបកណ៍ទៅសិក្សានៅក្រៅប្រទេស * គោលបំណងពិតមិនមែនទៅរៀនទេ តែចង់ទៅស្គាល់ប្រទេសក្រៅ ចង់ឃើញអ្វីថ្មីៗប្លែកដែលអត់មាននៅស្រុកខ្មែរ ប៉ុន្តែរតនៈគិរីមិនសូវទទួលបានអាហាររូបករណ៍ទេ ហើយលោកគ្រូអ្នកគ្រូនៅទីនោះក៏មិនបានបង្រៀនឲ្យសិស្សចេះប្រើប្រាស់ internet ដើម្បី research scholarship ឬ ព័ត៌មានផ្សេងៗដែរ ខ្ញុំក៏គិតថា បើមករៀននៅភ្នំពេញប្រហែលនឹងមាន តែខ្ញុំដឹងថាគ្រួសារបស់ខ្ញុំមិនគ្រាំទ្រទេ ខ្ញុំក៏ ដាក់អាហាររូបករណ៍ផ្នែក IT ក៏ព្រោះតែចុងឆ្នាំទី១២មានការចុះទៅផ្សព្វផ្សាយអំពីអាហាររូបករណ៍ពីអង្គការ និង សាកលវិទ្យាល័យមកពីភ្នំពេញ ហើយពេលនោះខ្ញុំក៏ ចាប់អារម្មណ៍ខាងតិចណូឡូជីតិចៗដែរ តាមពិតពេលនោះខ្ញុំចាប់អារម្មណ៍ខាង Cyber ខ្ញុំចូលចិត្តមើល រឿងទាក់ទងនឹង Hacking ហើយក៏ចូលចិត្តប្រើលេខកូដដែលសម័ិយនោះ model ទូរស័ព្ទមួយៗមានលេខសម្ងាត់រៀងៗខ្លួនដើម្បីបើក/បិទមុខងាផ្សេង ខ្ញុំចូលចិត្តលេងរបស់ថ្មីប្លែក តែខ្ញុំមិនដឹងសោះថា IT ហ្នឹងអីគេ។ មានពេលមួយគ្រូខ្ញុំនិយាយរឿងអ្នកបង្កើត game លក់បានលុយរាប់លាន ហើយខ្ញុំក៏ឆ្ងល់ថា គេធ្វើមិច គេថាសរសេរកូដ ហើយពិបាកណាស់ ខ្ញុំចង់ដឹងថាសរសេរកូដយ៉ាងមេច ហើយពិបាកយ៉ាងមេចទៅ ខ្ញុំពិតជាចង់សាកណាស់ ឲ្យតែ ឮគេនិយាយថាពិបាកធ្វើខ្ញុំតែងតែចង់សាក អត់យល់ខ្លួនឯងដែរ ចម្លែក ខ្ញុំក៏យល់ថាខ្លួនឯងចម្លែកដែរ សំខាន់ពេលនោះខ្ញុំរៀនថ្នាក់សង្គមទៀត តែនៅតែសាក😅 ហើយក៏ត្រូវមែន background ខ្ញុំខាងសង្គម ប៉ុន្តែខ្ញុំចាប់បានគ្រប់មេរៀនដែល គ្រូបង្រៀន សរុបមកកាលដែលគេនិយាយថាត្រូវការខ្លាំងគណិតទើបអាចរៀន IT បានវាគ្រាន់តែជាការយល់ឃើញរបស់គេតែប៉ុណ្ណោះ Not real, what is real? => passion + talents. វាដូចជាក្នុងវិស័យការងារចឹងហា៎ small and medium business គេទុកចិត្តលើចំនួនឆ្នាំនៃបទពិសោធន៍ ប៉ុន្តែកន្លែងធំៗដូចជា google, meta,... គេចូលចិត្ត talents, seniors គេទុកឲ្យនៅមើលរបស់កុំឲ្យបាត់ តែ juniors គេឲ្យទៅរករបស់ថែម ចឹងពេលដែលមានគេទៅរកទិញរបស់ គេនឹងច្រើនតែឃើញអ្នកដែលនៅចាំកន្លែង គេក៏យល់ថាមានតែពួកគាត់ដែលអាចរកបាន។ ខ្ញុំមិនសូវជឿអីដែលអ្នកដទៃនិយាយថាពិបាក ក៏ព្រោះតែពេលខ្លះគេប្រាប់ថាពិបាក តែពេលដែលខ្ញុំសាកទៅគឺវាធម្មតា ចឹងក៏ជាប់ចរិកចង់ចេះចង់ដឹងចង់ពិសោធន៍សិន តែក៏មិនមែនចេះតែសាកខុសរឿងដែរ។
    6. បានអាហាររូបកណ៍មករៀននៅភ្នំពេញហើយ ក៏ដឹងច្រើនពី IT ដែរ ក៏មានគំនិត ចង់ស្គាល់សង្គមការងារវិញម្ដង ដោយសារតាំងពីដើមមកខ្ញុំមិនដែលមានបទពិសោធន៍ការងារទេឃើញអ្នកធ្វើការ office តែងខ្លួនស្អាតៗក៏ចង់បានចឹងដែរ តែពេលរៀនខ្ញុំរើសផ្នែកសរសេរកូដក៏ព្រោះខ្ញុំមិនចូលចិត្តទន្ទេញមេរៀន ហើយវាមានសេរីភាពបង្កើតអ្វីដោយខ្លួនឯង ចំណុចដែលខ្ញុំចាប់អារម្មណ៍បំផុតនោះគឺសិស្សច្បងនិយាយថា ធ្វើការពីកន្លែងណាក៏វបានដែរ តែខាង SNA គឺត្រូវតែទៅកន្លែង។ ចុងឆ្នាំ២០២២ ធ្លាប់ * បានអាហារូបកណ៍៥០%ទៅបន្តបរិញ្ញាប័ត្រនៅអូស្ត្រាលី គេចេញថ្លៃសំបុត្រយន្តហោះឲ្យ ថ្លៃសាលាពាក់កណ្ដាល គេរកការងារឲ្យធ្វើក្រៅម៉ោងទៀត តែត្រូវរៀនពីដើមមកវិញ ក៏មិនទៅ ទីមួយខ្ញុំមិនចង់ខាតឆ្នាំ ហើយទីពីរ ខ្ញុំនៅរៀនឆ្នាំទី២នៅឡើយ ខ្ញុំមិនដឹងថាបានលុយមកពីណាទៅធ្វើលិខិតឆ្លងដែន ធ្វើឯកសារ សម្ភារះសិក្សាទៀត ក៏ខ្ជឹលម៉ងទៅ។
    7. បានទាំងការងារជាអ្នក សរសេរកូដក្នុង office ក្នុងធនាគា បានទាំងឱកាសធ្វើជា trainee ក្នុងវិស័យសិល្បៈនៅក្នុងផលិតកម្មធំជាងគេ និង នាំមុខគេនៅពេលនោះ ដែលខ្ញុំធ្លាប់គិតថាវាខ្ពស់ណាស់។ ចុងឆ្នាំ២០២២ ឱកាសដែលចូលមករកខ្ញុំ សុទ្ធតែជាឱកាសធំៗដែលខ្ញុំមិនអាចចាប់យកទាំងអស់ក្នុងពេលតែមួយទេ ក៏ សុខចិត្តបោះបង់ការងារក្នុងមុខតំណែងដ៏កម្រនឹងបានចូលនៅធនាគា ដើម្បីធានានូវដំណើរការហ្វឹកហាត់ឲ្យបានរលូនតាមកុងត្រារបស់ផលិតកម្ម។ បានជួប បានថត បាននិយាយ បានញ៉ាំអីជុំគ្នាក្នុងកម្មវិធីស្រមោលសរជាមួយតារាល្បីៗលំដាប់ប្រទេសមកពីគ្រប់ផ្នែក បានចេញមុខក្នុងទូរទស្សន៍ក្នុងនាមជាតារាពន្លកថ្មី ស្រដៀងទៅនឹងការបង្ហាញមុខ trainee របស់ K-pop ចឹង។ ដំបូងៗខ្ញុំមានអារម្មណ៍ថាមោទនៈភាពណាស់ ព្រោះវាជាអ្វីដែលខ្ញុំស្រមៃតាំងពីតូច ហើយក៏ជាក្ដីស្រមៃរបស់មនុស្សជាច្រើនផងដែរ។ គេចាយលុយ គេនៅមិនទាន់បានឱកាសបែបនោះផង តែខ្ញុំគ្មានចំណាយអ្វីទេក៏បានវាទាំងស្មានមិនដល់ ប៉ុន្តែយូរៗទៅក៏មានអារម្មណ៍ថា គោលការណ៍ និង Mission របស់ផលិតកម្មវាខុសពីអីដែលខ្ញុំចង់បាន ខ្ញុំមើលមិនឃើញអនាគត់នៅលើវិស័យមួយនេះទេ ឃើញសិស្សច្បង ខ្លះមួយឆ្នាំចេញចម្រៀងបាន៣បទ concert បានតែកន្លែងតូចៗ ចុះទម្រាំខ្ញុំដែលមិនទាន់មានអ្នកស្គាល់សោះ ហើយត្រូវ free concert ឲ្យផលិតកម្មជាង១០ដងក្នុងមួយឆ្នាំៗ nah! ខ្ញុំគិតថាជំនួសឲ្យបានសេរីភាព ខ្ញុំកំពុងតែធ្វើទ្រុងទុកឃុំខ្លួនឯង ច្រើនជាង ខ្ញុំក៏ផ្ដើមអស់អារម្មណ៍ម្ដងបន្តិចៗ។ ឈប់ទៅហាត់ច្រៀង ប្ដូរមកហាត់រាំ និង ចូលរួមកម្មវិធីដែលពាក់ព័ន្ធធម្មតា ឲ្យតែមានពេល និង ឳកាស គ្រាន់តែអស់អារម្មណ៍ចង់ចូលផលិតកម្ម។
    8. ចាប់ផ្តើម ចាប់អារម្មណ៍វិស័យធុរៈកិច្ចពិតប្រាកដ ជំនួសឲ្យការធ្វើជាតារា ខ្ញុំបានដូរទៅក្រុមហ៊ុនធុរៈកិច្ច ក្រុមហ៊ុនធំ ស៊ីវីល័យ high-show perfect សម្រាប់អ្នកហៃសូរ បើយោងទៅតាមលក្ខណ្ឌក្រុមហ៊ុន និង សមត្ថភាពខ្ញុំនៅពេលនោះវាមិនសមដែលខ្ញុំបានចូលងាយៗទេ ប៉ុន្តែខ្ញុំទុកថាចុងឆ្នាំ២០២២ និង ដើមឆ្នាំ២០២៣ វាជាវដ្ដសំណាងរបស់ខ្ញុំ​ រឿងរ៉ាវល្អៗរត់មករកស្ទើតែទទួលមិនទាន់ ទាំងដែលមិនបាច់ដេញតាម។ មិនដឹងថាមកពីអីទេ តែខ្ញុំគិតថាបងស្រីដែលជា HR Manager នៅពេលនោះប្រហែលជាគាត់ស្គាល់ខ្ញុំតាមរយះកម្មវិធីដែលខ្ញុំ ធ្លាប់ចូលរួម ឬក៏ឃើញខ្ញុំនៅកន្លែងណាមួយខ្ញុំមិនដឹងទេ តែបើតាម background ការងារខ្ញុំនៅពេលនោះវាមិនសមដែលគាត់ទាក់ទងឲ្យខ្ញុំទៅធ្វើការជាមួយគាត់ ទាំងដែលគាត់ឃើញថាខ្ញុំទើបតែ intern បាន៣ខែទេ។ នៅក្រុមហ៊ុននេះវាជាឱកាសដ៏ធំហើយល្អណាស់ សូម្បីតែអ្នកដែលកម្រិតខ្ពស់ជាងខ្ញុំ ចាស់ជាងខ្ញុំដែលកំពុងបម្រើការងារនៅកន្លែងមួយចំនួនធំក្នុងស្រុក នៅមិនទាន់ទទួលការផ្ដល់ឲ្យបែបនោះទេ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យូរៗទៅខ្ញុំមានអារម្មណ៍ថា ធុញថប់ ច្បាប់ទម្លាប់ច្រើនពេក ព្រមទាំងអត់ចូលចិត្តសកម្មភាពមួយចំនួន ដូចជា ទៅយឺតក៏កាត់ប្រាក់ខែ កម្មង់អារហារអត់បានញាំក៏កាត់ប្រាក់ខែ ម៉ោងធ្វើការអត់ឲ្យទៅទិញអីញ៉ាំ ហើយអត់ឲ្យញាំ អីនៅតុធ្វើការទៀត សុំច្បាប់ត្រូវសរសេរក្រដាស់ច្រាប់ អារហារទាំង២ពេលត្រូវតម្រង់ជួររាប់សិបនាក់ទម្រាំដល់វេនខ្លួន ឡើងចុះជណ្តើជើងរាល់ថ្ងៃពីជាន់ផ្ទាល់ដីដល់ជាន់២៤ក៏ ព្រោះតែខ្ជឹលតម្រង់ជួរចាំជណ្ដើរយន្ត ហើយយូរៗទៅខ្ញុំចាប់ផ្តើម ធុញនឹងសកម្មភាពដែលខ្ញុំធ្វើរាល់ថ្ងៃនោះ បើទោះបីជាមានអត្ថប្រយោជន៍ច្រើនក៏ដោយ ក៏វាហាក់ដូចជាមិនត្រូវនឹងចរឹតខ្ញុំទេ ពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំមានអារម្មណ៍ស្អប់ក្រុមហ៊ុន មិនចង់ទៅក្រុមហ៊ុន ពេលខ្លះទៅដល់ហើយអត់ចង់ឡើងទៅកន្លែងធ្វើការ និយាយទៅគឺកន្លែងនេះវាខុសប្រភេទរបស់ខ្ញុំទៀតហើយ។
    9. ចង់ធ្វើការពីផ្ទះ សម្ភាសន៍ជាប់ជាអ្នកបកប្រែភាសារ ខ្មែរ-អង់គ្លេស សម្រាប់មន្ទីពេទ្យមួយនៅសហរដ្ឋអាមេរិក តែដូចជាអត់សូវជឿជាក់ព្រោះមិនដែលធ្វើការពីផ្ទះសុទ្ធ ខ្លាចធ្វើហើយអត់បានលុយ ហើយម៉ោងការងារក៏ខុសគ្នានឹងខ្មែរ អត់ធ្វើទៀត។ និយាយទៅអាងតែទីផ្សារពេលនោះទូលាយ អត់សូវខ្វល់ច្រើនទេ ចេញហើយសម្រាក់មានអារម្មណ៍ថាប្រសើរហើយ ក៏ផ្តើមរកការងារថ្មីទៀត ខ្ញុំព្យាយាទៅសម្ភាសន៍ឲ្យបានច្រើនកន្លែងដើម្បីរកកន្លែងណាដែលអាចធ្វើការរបៀប hybrid ប៉ុន្តែនៅតែរកអត់បាន ស្ទើរតែគ្រប់កន្លែងគឺតម្រូវឲ្យទៅការិយាល័យ។ ហើយចុងក្រោយខ្ញុំជិតអស់លុយដែរ ក៏សម្រេចចិត្តចូលកន្លែង start up ជាបណ្ដោះអាសន្ន។ ដូរមកក្រុមហ៊ុនតូច សេរីភាពតែពិបាកធ្វើការ benefit តិច ការងារលាយលំមិនចំនឹងមុខដំណែង តែវាមិនសូវសម្ពាធផ្លួវចិត្ត។
    10. តាមរយះដំណើររុករកដ៏ប្រថុយប្រថានមិនខ្វល់ពីអនាគត់របស់ខ្ញុំ🤭 នឹងមិនខ្វល់ពីភ្នែកអ្នកដទៃ ចុងក្រោយខ្ញុំរកឃើញថាអ្វីដែលជាក្ដីស្រមៃពិតប្រាកដរបស់ខ្ញុំ គឺ ឯករាជ្យភាព ហើយតួរនាទីរបស់ខ្ញុំនៅពេលនេះគឺ ធ្វើមេចដើម្បីឲ្យបានសេរីភាពរហូត មិនមែនមួយឆាវៗ កាលមុនខ្ញុំអត់សូវខ្វល់រឿងលុយទេ ខ្ញុំព្យាយាមស្វែងរកសេចក្ដីសុខផ្លូវចិត្ត ហើយណាមួយពេលកំពុងរៀន ខ្ញុំស្ដាប់ការចែករំលែកតែរឿងល្អៗក៏មានការស្រមើលស្រមៃខុស ព្យាយាមទាមទា ឲ្យសកម្មភាពការងារពិតវាដូចនឹងអ្វីដែលយើងគិត ដល់តែយូរទៅក៏ដឹងថាអ្វីដែលគេនិយាយនោះវាគ្រាន់តែជាករណីអាចទេ គេគ្រាន់តែនិយាយលើកទឹកចិត្តឲ្យយើងខំរៀនតែប៉ុណ្ណោះ ឯងដើររកចង់ឆ្កួតនៅតែអត់ឃើញ តែឥឡូវ​ លុយត្រូវតែមកមុន។ ក្នុងខ្លួនមានលុយ ខ្ញុំមានសមាធិ មានអារម្មណ៍រៀន អារម្មណ៍ធ្វើការ អារម្មណ៍គិតគូរអីផ្សេង😁។ ការដែលដើរច្រើន សាកច្រើន ខុសច្រើន ស្គាល់ច្រើន វាធ្វើឲ្យខ្ញុំឃើញពីសក្ដានុពលខ្លួនកាន់តែច្រើន ជម្រះនូវការភាន់ច្រឡំមកលើខ្លួនឯងកន្លងមក ចឹងក្ដីស្រមៃពិតប្រាកដរបស់ខ្ញុំ មិនមែនពលីស មិនមែនមន្ត្រីទំនាក់ទំនងអន្តរជាតិ មិនមែនទៅសិក្សាបន្តនៅក្រៅប្រទេស មិនមែនតារាជ្រោកក្នុងដំបូលផលិតកម្ម មិនមែនបុគ្គលិកក្រុមហ៊ុន តែជាការ បង្កើតការងារដោយខ្លួនឯង។ តែមុននឹងធ្វើវាបានខ្ញុំក៏ត្រូវការធាតុផ្សំមួយចំនួនទៀត។
    11. សុំមួយទៀត ពេលដែលខ្ញុំប្រាប់ថាខ្ញុំមិនសូវចូលចិត្តនិយាយច្រើន គេតែងតែគិតថាខ្ញុំមិនអាចធ្វើការងារដែលត្រូវការការប្រាស្រ័យទាទងបានទេ ប៉ុន្តែ...ចង់ប្រាប់ថា ខ្ញុំចេញពីផ្ទះដែលមានសមាជិកគ្រួសារ៥នាក់ ទៅរស់នៅក្នុងអន្តេវាសិកដ្ឋាន ក្នុងសាលា ដែលត្រូវរស់នៅជុំគ្នាជាមួយក្មេងជាច្រើនប្រភេទ ចម្រុះជាតិសាស្ត្រ មកពីតំបន់ និង បរិបទគ្រួសារខុសៗគ្នា តាំងពីអាយុ ១៥ ឆ្នាំ។ ខ្ញុំមិនដែលចេញពីផ្ទះសោះ ប៉ុន្តែខ្ញុំនៅទីនោះបានរហូតដល់ ៥ ឆ្នាំរហូតដល់ខ្ញុំចប់វិទ្យាល័យទាំងដែលដំបូងៗខ្ញុំអត់មានស្គាល់អ្នកណាទាំងអស់។ ចប់ពីខេត្តមករៀនភ្នំពេញចម្ងាយជិត៦០០គីឡូ មានមិត្តភក្តិតែម្នាក់មកជាមួយគ្នា រៀននៅសាលាអង្គការ មានបំរាមជាច្រើន ប្រើជីវិតរស់នៅជុំគ្នាជាមួយមនុស្សថ្មីៗម្ដងទៀត ដែលមកពីខេត្តខុសៗ ហើយរយៈពេល ២ ឆ្នាំរៀននៅទីនោះ នៅឆ្នាំបន្ទាប់ខ្ញុំបានទទួលបន្ទុក ជាប្រធានថ្នាក់ ជា superviser សម្រាប់ផ្ទះដែលគេជួលឲ្យនិស្សិតស្រីៗ ត្រូវមើលការខុសត្រូវ ដោះស្រាយជម្លោះរវាងសមាជិក ត្រូវបង្កើតគោលការណ៍ និង ដំណោះស្រាយបញ្ហាផ្សេងៗ ដែលទាមទាឲ្យមានភាពស្មើរគ្មាសម្រាប់មនុស្ស ៣៥ នាក់ ហើយសុទ្ធតែស្រីទៀត វារាងពិបាកជាងនិយាយជាមួយមនុស្សប្រុស ត្រូវពិភាក្សាបញ្ហាផ្លូវចិត្ត មិនលើកលែងសូម្បីតែរឿងស្នេហា😅។ ដល់ពេលត្រូវធ្វើ projects ក៏ត្រូវធ្វើជាអ្នកដំណាងក្រុមទៀត សូម្បីតែពេលចេញទៅហាត់ការ ឬ ក្នុងការប្រឡងប្រជែងខាងក្រៅ។ ហេតុអី?? ខ្ញុំមិនចេះទំនាក់ទំនង? ខ្ញុំបានទំនុកចិត្តអស់ហ្នឹងមកពីណា? ទាំងគ្រូរ និង មិត្តរួមជំនាន់? ហេតុអីក៏គ្រប់ពេលត្រូវការអ្នកតំណាង គ្រូរតែងតែសុំឲ្យខ្ញុំឈរឈ្មោះ ហេតុអីបានសន្លឹកឆ្នោតខ្ញុំមិនដែលធ្លាក់? ពេលខ្លះខ្ញុំគ្រាន់តែដាក់ឈ្មោះ អត់មាន commitment អីទេ ហេតុអីក៏គេនៅតែពេញចិត្តបោះឆ្នោតឲ្យខ្ញុំ? ខ្ញុំមិនចេះទំនាក់ទំនងវាសមតែខ្ញុំមិនចុះសម្រុងនឹងគេ ហើយបើគេមិនចូលចិត្តខ្ញុំ ខ្ញុំមិនអាចនៅកន្លែងហ្នឹងយូរទេ ហេតុអីក៏សម្ដីខ្ញុំរាងប្រៃ?
      បញ្ហា វាមិនមែនមកពីខ្ញុំមិនចូលចិត្តការនិយាយច្រើនទេ វាមកពីចំណាប់អារម្មណ៍របស់ខ្ញុំក្នុងការចរចាមួយហ្នឹង ចង់ឲ្យខ្ញុំទៅបូរបាច់ អួតអាង ឬ និយាយដើមគេ ខ្ញុំមិនចូលចិត្ត មិនមែនមិនចេះ ពេលខ្លះក៏ខ្ញុំធ្វើដែរ តែមិនចូលចិត្ត ខ្ញុំមិនគិតថាវាជាកំហុសទេ។ ហើយទំនាក់ទំនងខ្លះខ្ញុំក្រែងចិត្តគេ ខ្ញុំធ្លាប់យកចិត្តខ្លួនឯងទៅដាក់ចិត្តគេ ប៉ុន្តែខ្ញុំយល់ខុស ឥឡូវគ្មានទៀតទេ។ មួយវិញទៀត គឺទឹកមុខរបស់ខ្ញុំវាមិនស្រស់ ខ្ញុំមុខកាចហើយមុខមាំទៀត តែវាក៏មិនចម្លែកដែរ អ្នកណាដែលឆ្លងកាត់នូវដំណើរជីវិតដូចខ្ញុំភាគច្រើនគឺចេញមកចឹងឯង មិនអាចចេញមកស្រស់ស្រាយដូចអ្នកដែលនៅក្មេងទេ។
    12. ការហ៊ានផ្លាស់ប្ដូរវាដូចជាប្រថុយបន្តិច ខាតពេលបន្តិច ដោយសារតែត្រូវរៀបចំផែនការថ្មីភ្លាមៗ ប៉ុន្តែ ខ្ញុំចូលចិត្តលេងរបស់ថ្មីប្លែក វាជាធម្មជាតិរបស់ខ្ញុំ លេងបណ្ដើរ ញ៉ាំបណ្ដើរ វាជាក្ដីសុខរបស់ខ្ញុំ។ មិនខ្វល់ថាអ្នកផ្សេងយល់យ៉ាងមេចទេ បើគេមិនមែនជាអ្នកចិញ្ចឹមខ្ញុំ ឬក៏ដើរតាមខ្ញុំ ក៏ទុកថាវាមិនមែនជាបញ្ហារបស់ខ្ញុំទេ បើគេទំនេរមកវែកញែករឿងខ្ញុំ ខាតពេលរបស់គេតើ មិនមែនពេលវេលាខ្ញុំផង។ បើគេគិតថា "ចេះស្ទាក់ស្ទើរ ល្ងីល្ងើឥតបទ បើចេះប្រាកដ ប្រាក់រត់តាមហៅ" ខ្ញុំចង់និយាយថា "ខ្ញុំមិនចង់ឲ្យប្រាក់រត់តាមហៅទេ ខ្ញុំចង់ផលិតប្រាក់ដោយខ្លួនឯង មិនបាច់ហត់ឆ្លើយ"។ គោលដៅពិតរបស់ខ្ញុំគឺការធ្វើជំនួញ មិនមែនជាបុគ្គលិកឆ្នើម ឬជា បេក្ខនារីឆ្នើមនៅក្នុងការសម្ភាសន៍រហូតដល់ចូលនិវត្តន៍ ចឹងហើយ អ្វីគ្រប់យ៉ាងគឺរៀបចំដើម្បីតម្រង់ផ្លូវទៅខាងហ្នឹង។ ខ្ញុំមិនសូវពូកែ ខ្ញុំអាចទិញមនុស្សពូកែឲ្យមកធ្វើជំនួសបានតើ តែបើខ្ញុំមានចំណេះដឹងតិច គ្មានអ្នកណាដែលអាចឆ្លុះមើលបំណងប្រាថ្នារបស់ខ្ញុំឃើញទេ។ បើខ្ញុំគូរប្លង់មិនត្រូវផង មានអ្នកណាអាចធ្វើឲ្យខ្ញុំបាន។
    13. me me me me
      ដឹងថាបង្ហាញផ្នត់គំនិតខ្លួនឯងហើយ in the box thinkers មួយចំនួនអាចជាមិនចូលចិត្តមនុស្សប្រភេទនេះទេ ប៉ុន្តែ...ខ្ញុំមិនមែនប្រភេទ emotional ខ្លាំងផង។ អត់អីទេ គិតមេចគិតទៅ តាមសប្បាយ ផិនភ័ក្រយើងនៅខុសគ្នា ផ្នត់គំនិតយើងមេចនឹងអាចដូចគ្នាគ្រប់រឿង។ "ខ្ញុំហ៊ានគិត ហ៊ានប៉ង ហ៊ានសង្ឃឹម ហើយក៏ហ៊ានធ្វើ ក៏ព្រោះតែគ្រប់យ៉ាងដែលខ្ញុំចង់បានពិតប្រាកដ ខ្ញុំតែងតែបានវាមកជានិច្ច របស់ខ្លះខ្ញុំត្រូវចំណាយកម្លាំង និង​ ពេលវេលាទៅបង្កើតវា ប៉ុន្តែរបស់ខ្លះវាបានដោយចៃដន្យ វាក៏ធ្វើឲ្យខ្ញុំមានផ្នត់គំនិតថា អ្វីគ្រប់យ៉ាងសុទ្ធតែអាចទៅរួច គ្រាន់តែត្រូវការពេលវេលាដែលសាកសម។"
      យកបានវាជាដំណាក់កាលទីមួយ ហើយទីពីរ គឺ "ថែរក្សា"។ របស់ខ្លះខ្ញុំបានហើយទុកនឹងខ្លួនមួយរយៈ ក៏បោះបង់ ឬ បាត់បង់ទៅវិញ។ ខ្ញុំមិនស្ដាយទេ កម្លាំងកាយ ឬ កម្លាំងចិត្ត ដែលខ្ញុំធ្លាប់ចំណាយ ព្រោះវាក៏មិនខុសអីពីការចំណាយទៅលើសាលារៀនដែរ។ របស់ខ្លះវាដូចជា ម្ហូបមួយចានដែលគេរៀបចំស្អាត មើលទៅគួរឲ្យចង់ញ៉ាំណាស់ តែដល់ពេលកម្មង់យកមកញ៉ាំ រស់ជាតិវាមិនត្រូវចិត្តយើង ចឹងលើកក្រោយយើងនឹងកម្មង់មុខម្ហូបផ្សេងហើយ។
  • Updated at June 10th 2025

    ហេតុអីក៏ខ្ញុំមានទំនុកចិត្តលើខ្លួនឯងម្លេះ?

  • តាមពិតវាគ្មានអីច្រើនទេ គ្រាន់តែ៖
    1. ខ្ញុំជាជនជាតិដើមភាគតិច ខ្ញុំនិយាយបានច្រើនភាសារ។
    2. ខ្ញុំជាកូនកសិករ នៅស្រែក៏បាន នៅក្រុងក៏បាន។
    3. ខ្ញុំជាកូនច្បង ធ្លាប់ស្គាល់អារម្មណ៍ថាជាព្រះនាង និង ជាអ្នកបំរើ។
    4. ខ្ញុំមានរូបសម្បត្តិល្អដែរ វាមិនសូវមាន pretty privilege ទេ ប៉ុន្តែពេលខ្លះក៏វាមានដែរ។
    5. ខ្ញុំមិនសូវពូកែទេ ប៉ុន្តែខ្ញុំឆ្លាត មិនឆ្លាតខ្លាំងក៏ឆ្លាតបន្តិចដែរ។
    6. ខ្ញុំមិនសូវរាប់ញាតិក្នុងបណ្ដាញសង្គមច្រើនទេ ប៉ុន្តែខ្ញុំមានញាតិជាមនុស្សច្រើនដែរ។ ខ្ញុំកើតនៅស្រុកស្រែ ហើយអ្នកស្រុកស្រែមិនដូចអ្នកក្រុងទេ។ ខ្ញុំរៀនហើយរស់នៅក្នុងសារលាតាំងពីដើមមក ទំនាក់ទំនងវាច្បាស់ជាងមនុស្សដែលយូៗជួបគ្នាម្ដង។ ឃើញប្រភេទមនុស្សបានច្រើន មិនមែនឃើញតែគំនូរដែលគេគូរហើយ យកទៅអួតបង្ហាញអ្នកដទៃទេ។
    7. ខ្ញុំដើរច្រើន ភ្លក់រស់ជាតិជីវិតថ្មីៗ ខ្ញុំស្គាល់រស់ជាតិបានច្រើន អ្នកខ្លះអាយុច្រើនជាងខ្ញុំ មិនប្រាកដថាស្គាល់រស់ជាតិបានច្រើនជាងខ្ញុំទេ។ ពេលខ្លះមានគេមកប្រាប់ខ្ញុំថា ហាងនោះធ្វើម្ហូបឆ្ងាញ់ហា៎ ម៉ីនុយនេះកំពុងល្បី ឆ្ងាញ់ណាស់ តម្លៃក៏មិនអន់ដែរ។ ដឹងថាហេតុអីខ្ញុំស្ដាប់ចោលអត់ ព្រោះខ្ញុំធ្លាប់ញ៉ាំហើយ តែវាមិនឆ្ងាញ់សម្រាប់ខ្ញុំទេ។ ពេលខ្លះគ្រាន់តែឃើញក៏ដឹងថាវាបានតែល្អមើលដែរ គ្រាន់តែខ្ជឹលមាត់ ទុកមុខឲ្យគេ ហើយខ្ជឹលបកស្រាយ។
    8. ខ្ញុំស្គាល់អារម្មណ៍ពេលដែលឈរនៅលើឆាក ឈរនៅកន្លែងដែលជាចំណុចកណ្ដាលនៃពន្លឺ មានមនុស្សជាច្រើនសម្លឹងមើល ហើយទះដៃអបអរសារទរ ទាំងចាស់ទាំងក្មេង និង ពេលដែលធ្លាក់មកដល់ដី មិនត្រឹមតែដល់ដីទេ ប្រហែលជាកប់នៅក្នុងដី ព្រោះវា -0 ទៀត។ ស្គាល់អារម្មណ៍ដែលដេកហើយមិនចង់ងើប ស្គាល់អារម្មណ៍ដែលមិនចូលចិត្តថ្នាំហើយត្រូវលេបថ្នាំជាប្រចាំ។ តាមពិត វាជារឿងដែលគួរឲ្យមានមោទនភាពខ្លាំងណាស់ មានមនុស្សប៉ុន្មាននាក់ដែលអាចដើរចេញពីស្ថានភាពបែបហ្នឹងដោយខ្លួនឯង វាមិនងាយមានទេ ប៉ុន្តែដោយសារតែខ្ញុំមិនទាន់ឯករាជគ្រប់គ្រាន់នឹងចែករំលែកគ្រប់យ៉ាងដែលខ្ញុំចង់និយាយ ចឹងខ្ញុំទុកសិន។
    9. ប្តូរពីមនុស្សដែលទន់ មកជាមនុស្សដែលរឹង។ ពីកែវភ្នែកដែលស្រទន់ មកជាកែវភ្នែកដែលគួរឲ្យខ្លាច។ ពីសម្ដីលើកដាក់ញ័រៗ មកជាសម្ដីស្មើរៗច្បាស់ៗ។ លុបពាក្យមិនហ៊ានចេញពីខួរក្បាលចោលតែម្ដង។
    10. ជំនួសពី insecured ដោយសារអ្នកដទៃ មក secured*2, secured ដោយសារខ្លួនឯងមួយតង់ហើយ secured ដោយសារអ្នកដទៃមួយតង់ទៀត។ ពីមុនពេលឃើញក្រសែភ្នែកអ្នកដទៃសម្លឹងមកដោយការមិនពេញចិត្ត ក្នុងខ្លួនចាប់ផ្តើមអត់ស្រួល ចាប់ផ្តើមគិតថាមិនដឹងមកពីអី ចេះគិតចង់ផ្លាស់ប្តូរគំនិតគេ ប៉ុន្តែឥឡូវគ្មានទេ! បើខ្ញុំអត់មានបានទៅប៉ះពាល់គេ ហើយគេមិនចូលចិត្តខ្ញុំ ខ្ញុំមិនខ្វល់ គេធ្វើឲ្យខ្ញុំកាន់តែមានអារម្មណ៍ថា ខ្ញុំមានតម្លៃជាងគេ ព្រោះខ្ញុំមានតម្លៃក្នុងភ្នែកខ្លួនឯងហើយ ខ្ញុំមានតម្លៃក្នុងភ្នែកគេទៀត ទាំងដែលគេគ្រាន់តែជារូបរាងមួយក្នុងចំណោមបរិស្ថានដែលខ្ញុំទៅតែប៉ុណ្ណោះ! ក្រៅពីក្រសែភ្នែក ឬក៏ ទិន្នន័យដែលគេបង្កើតពីខ្ញុំ ខ្ញុំអត់មានបានចាប់អារម្មណ៍អីពីគេសោះឡើយ។
    11. ខ្ញុំអត់មានបានទៅទាមទារឲ្យគេមកចាប់អារម្មណ៍លើខ្ញុំផង មានសិទ្ធអីមកទាមទារឲ្យខ្ញុំចាប់អារម្មណ៍ ឬ ផ្តល់សារៈសំខាន់ដល់ខ្លួន។ និយាយជាមួយខ្ញុំហើយខ្ញុំអត់តប ឬក៏ គ្រាន់មើលខ្ញុំហើយស្ងាត់ដូចគ្នា បន្ទាប់មកក៏ drama ? ហើយត្រូវនឹងខ្ញុំអត់ចូលចិត្តនិយាយច្រើនទៀតក៏បានចិត្ត? មនុស្សប្រភេទនេះអត់មាន slot នៅក្នុងខួរក្បាលរបស់ខ្ញុំទេ។
    12. ធ្វើខ្លួនងាយៗស្រួលៗ ជាទូទៅលើកទីមួយខ្ញុំនិយាយការពិត តែបើឃើញថាគេមិនចង់ស្តាប់ វាគ្មានលើកទី២ទេ។ ខ្ញុំអត់មានទៅត្រាំត្រែងនៅព្យាយាមបកស្រាយឲ្យគេយល់ឲ្យគេទទួលស្គាល់ nope! noway! បើមានលើកក្រោយទៀតនិយាយអីដែលគេចង់ឮ ឬ អត់និយាយតែម្ដង។
    13. មនុស្សខាងក្រៅជាទូទៅឃើញតែ my main character ប៉ុន្តែគេមិនដឹងទេថាខ្ញុំ consisted of multiple characters គ្រាន់តែគេមិនអាចមានឱកាសបានឃើញតែប៉ុណ្ណឹងឯង, only those few surrounders.
    14. ចាំមិនបានថាត្រង់ណាទេ ប៉ុន្តែខ្ញុំធ្លាប់បានសរសេរថា ឲ្យរើសចំណុចដែលសំខាន់បំផុតតែមួយគត់មកធ្វើជាគោលដៅ វាក៏ជាវិធីដែលខ្ញុំប្រើសម្រាប់កំណត់គោលដៅខ្លួនឯងដែរ ចឹងដរាបណាដែលវាមិនទាន់អស់វិធីដើម្បីទៅដល់កន្លែងនោះ ខ្ញុំមិនងាយបាកទឹកចិត្តទេ។ វាដូចជាការចង់សហការជាមួយមនុស្សម្នាក់ បើអ្នកដែលបដិសេធខ្ញុំ មិនមែនជាអ្នកដែលមានសិទ្ធសម្រេចធំបំផុតនៅក្នុងការទទួលគម្រោង លទ្ធផលមួយហ្នឹងមិនអាចប៉ះពាល់ខ្លាំងទៅដល់កម្លាំងចិត្តរបស់ខ្ញុំទេ។ ហើយការចរចាគ្រប់យ៉ាងខ្ញុំចូលចិត្តនិយាយជាមួយ អ្នកដែលមានសិទ្ធសម្រេចធំបំផុត ច្រើនជាងអ្នកដែលកាន់តួរនាទីមួយៗ ព្រោះខ្ញុំនឹងមិនចំណាយពេលច្រើនក្នុងការរងចាំលទ្ធផល វាខាតពេល។ ខាតពេលហើយបានផលវាមិនសូវអីទេ ប៉ុន្តែពេលខ្លះចាយពេល 2-3 សប្ដាហ៍ហើយអត់ប្រយោជន៍ទៀត។
  • Updated at June 10th 2025

    ទំនាក់ទំនង
    តើគ្រាន់តែចិត្តល្អ & បំណងល្អពិតជាអាចរក្សា & បង្កើតទំនាក់ទំនងល្អមែនក៏អត់?

  • សម្រាប់ខ្ញុំគឺអត់ទេ វាត្រូវ associate គ្រប់ elements.
    1. គ្រួសារ
      ខ្ញុំមិនសូវមានទំនាក់ទំនងល្អជាមួយគ្រួសារទេ ទាំងដែលពួកគាត់ស្រលាញ់ និង បំណងល្អមកលើខ្ញុំ ប៉ុន្តែគាត់មិនដែលនិយាយ មិនដែលលើកទឹកចិត្ត មិនដែលសរសើរ មានតែស្ដីបន្ទោសពេលដែលខ្ញុំធ្វើខុស។ ឪខ្ញុំចូលចិត្តនិយាយថា ស្រលាញ់កូនកុំឲ្យដឹងចិត្ត កុំឲ្យវាបានចិត្ត ប៉ុន្តែកាលដែលធ្វើបែបហ្នឹង វាធ្វើឲ្យមានកំលាត់រវាងគាត់ និង ខ្ញុំ។
    2. មិត្តភក្តិ
      ខ្ញុំធ្លាប់ស្រលាញ់មិត្តភក្តិទុកដូចជាផ្នែកមួយនៃគ្រួសារខ្ញុំចឹង ដោយសារខ្ញុំជាកូនច្បង ខ្ញុំមិនសូវទទួលបានអារម្មណ៍កក់ក្ដៅពីគ្រួសារ ពេលដែលមានមិត្តជិតស្និទធ្វើឲ្យខ្ញុំទទួលអារម្មណ៍ថាលែងឯការ គ្រប់បញ្ហាខ្ញុំអាចនិយាយជាមួយពួកគេបាន។ ខ្ញុំតែងតែចង់កែតម្រូវនូវអ្វីដែលខ្ញុំមើលទៅវាមិនល្អសម្រាប់ពួកគេ។ ខ្ញុំ open គ្រប់យ៉ាង ជឿជាក់ពួកគេគ្រប់យ៉ាង រហូតដល់មិនដែលចាប់អារម្មណ៍មើលថា តើគេ open មកខ្លួនវិញត្រឹមកម្រិតណា។ និយាយទៅ នៅពេលដែលយើងមិនសូវស្គាល់អារម្មណ៍កក់ក្ដៅ បានវារាងច្រើនបន្តិចក៏មានអារម្មណ៍ថាល្អពេកហើយ។ ប៉ុន្តែដូចខ្ញុំធ្លាប់បាននិយាយ ខួរក្បាលបញ្ជារបានតែទង្វើទេ ប៉ុន្តែអារម្មណ៍វាបញ្ជាខួរក្បាល ពេលដែលដករបាំងចេញពីភ្នែកខ្លះ យើងក៏អាចសម្លឹងមើលច្បាស់ជាងមុន។
      យើងស្គាល់គ្នាតាំងពីអនុវិទ្យាល័យ ចាយពេលវេលាជាមួយគ្នាស្ទើតែ២៤ម៉ោងក្នុងមួយថ្ងៃៗ ពេលរៀននៅវិទ្យាល័យ ការសិក្សារបស់យើងមិនសូវជាខុសគ្នាទេ ប៉ុន្តែពេលមករៀននៅសាកលគេរៀនខ្សោយខ្លាំងណាស់ ធ្លាក់សឹងតែរាល់ខែ ដល់ថ្នាក់គ្រូៗ និង មិត្តភក្តិខ្លះ និយាយថា ខ្ញុំរៀនគ្រាន់បើដែរ ហេតុអីក៏បណ្តោយឲ្យ Best friends ប្រលងសងស្ទើរតែរាល់ខែចឹង? ជួយបង្រៀន ជួយណែនាំគ្នាផង ដោយសារតែយើងរៀនអាហាររូបករណ៍ ហើយសាលាតឹងរឹងណាស់ បើគាត់នៅតែបន្តរទទួលលទ្ធផលបែបហ្នឹងទៀត សាលាច្បាស់ជាបញ្ឈប់គាត់ហើយ។
      កត្ដាទី១ ពេលដែលខ្ញុំបង្រៀនគេ​ ជំនួសឲ្យការដែលផ្ដល់ចម្លើយត្រង់ៗ ខ្ញុំចូលចិត្តតែពន្យល់ហើយឲ្យគេគិត ក៏ព្រោះតែខ្ញុំដឹងថាគេឆ្លាត ប៉ុន្តែគេមានផ្នត់គំនិតពឹងផ្អែក ហើយក៏ពេលនោះគេអត់ផ្តោតអារម្មណ៍នៅលើការសិក្សាទេ។ មានពេលខ្លះក៏មានការបង្គាប់បញ្ជារ ដោយគោលបំណងចង់ជួយបង្កើនកម្រិតនៃការសិក្សារបស់គេ ប៉ុន្តែខ្ញុំមិនបានគិតទេថាទង្វើអស់ហ្នឹងវាប៉ះពាល់អារម្មណ៏របស់គាត់ ហើយពេលដែលគាត់អន់ចិត្ត ឬក៏ មិនពេញចិត្តក៏គាត់មិនមាត់ដែរ គាត់សុខចិត្តទុកក្នុងចិត្តហើយ add story។
      កត្តាទី២ ពួកយើងចេញមកពី previlage ខុសគ្នា ខ្ញុំចេញពីគ្រួសារដែលមិនសូវ healthy ប៉ុន្តែគាត់ចេញពីគ្រួសារដែល healthy ហើយក៏ជាកូនកណ្ដាលទៀតគាត់ទទួលបានការថ្នាក់ថ្នមជាងខ្ញុំ សម្ដីខ្លះវាធម្មតាសម្រាប់ខ្ញុំ តែបែបមិនធម្មតាសម្រាប់គេ។ ពេលនោះគឺខ្ញុំកាត់ចំណង់ដែលចង់បានការយល់ចិត្តពីអ្នកដទៃចោល ចឹងផ្លូវចិត្តខ្ញុំរឹងខ្លាំងហា៎ ខ្ញុំមិនយល់អារម្មណ៍ដែលថាអន់ចិត្តព្រោះអ្នកដទៃវាយ៉ាងមេចទេ រយះពេល២ឆ្នាំរៀនអារហារូបករណ៍មិនដែលមានអីទង្កិចទេ យ៉ាងច្រើនគឺត្រឹមតែខួរក្បាលមិនដែលចូលទៅដល់ចិត្តទេ សូម្បីតែកុំព្យូទ័មានបញ្ហាពេលប្រឡង midterm ក៏ខ្ញុំធម្មតា គ្មានអារម្មណ៍ថាភ័យអីតិចទេ ទៅជាមិត្តភក្តិជាអ្នកភ័យជំនួសវិញ
      កត្តាទី៣ ជាធម្មតាយើងទៅណាមកណាតែងតែ ចាំគ្នា បបួលគ្នា ប្រាប់គ្នា គាំទ្រគ្នា ប៉ុន្តែក្រោយមកក៏ត្រូវកាត់បន្ថយដោយសារតែ ពេលនោះខ្ញុំជា ប្រធានថ្នាក់ ជាប្រធានបន្ទប់ ព្រមទាំងជា Supervisor សម្រាប់ផ្ទះនិស្សិតស្រីសម្រាប់ជំនាន់នោះផងដែរ ខ្ញុំហាក់ដូចជាមានបន្ទុកច្រើន ហើយក៏មិនអាចធ្វើខ្លួនផ្ដេសផ្ដាស់ដូចនិស្សិតទូទៅដែរ ព្រោះក្នុងនាមដែលយើងទទួលសន្លឹកឆ្នោតពីគេ ក្នុងនាមដែលគេផ្ដល់នូវទំនុកចិត្ត និង សិទ្ធមកឲ្យយើង ខ្ញុំមិនព្យាយាមធ្វើជាគំរូរឲ្យគេទេ ព្រោះគេបោះឆ្នោតឲ្យខ្ញុំខណៈដែលខ្ញុំជាខ្ញុំ ប៉ុន្តែក៏ព្យាយាមកាត់បន្ថយនូវទម្លាប់មិនល្អមួយចំនួនដូចជា ការទៅរៀនយឺត ទៅប្រជុំយឺត ហើយនឹងការដោះស្រាយបញ្ហារវាងភាគីពេលមានជម្លោះ ក៏ខ្ញុំមិនអាចប្រើអារម្មណ៍ដូចពីមុនដែរ ខ្ញុំត្រូវឈរនៅចំណុចកណ្ដាល។
      កត្តាទាំង៣នេះគឺជាចំណុចចាប់ផ្តើមនៃភាពរង្គោះរង្គើរទំនាក់ទំនងមិត្តភាពរវាងពួកយើង បើទោះជាពេលនេះយើងនៅតែជាមិត្តជិតដិត ប៉ុន្តែមិនអាចរាប់ថាជា best friend ទៀតទេ ព្រោះទង្វើរបស់ពួកយើងរាងៗខ្លួន វាបានប្រែអស់ហើយ វាសល់តែ 10% ទេបើធៀបទៅនឹងពេលដែលយើងនៅជា best friend.
      Best friend know how to save each other image, support each other when someone is up, turn sadness into positivity when one of them is struggling. But now, between us, it feels like help always requires a formal request, I feels I cannot express my proud side, I'm afraid of jealousy, I feels she cannot accept my better case for sometimes, I feels some actions are done as return not appreciated, and sometime talked behind of my back without caring about my image, it's not done accidently, I know.
      According to this I could assume that NOW, WE'ER STILL A GOOD FRIEND FOR EACH OTHER because we still could share each other our joyment, our food, our materials, our times, our helps BUT, NOT BEST ANYMORE because everything need to made requested, our world is now accessible by others, and she's a queen type but I'mma boss type.
      ចំណុចនេះខ្ញុំគ្រាន់តែបង្ហាញទិដ្ឋតាងដើម្បីគ្រាំទ្រគំនិតរបស់ខ្ញុំ ចឹងដូចជាមិនចាំបាច់ចូលទៅជ្រៅពេកទេ បើសមីខ្លួន ឬ ក៏មិត្តភក្តិចូលមកអាន សូមអានឲ្យបានគ្រប់តួរអក្សហើយគិតត្រឹម scope ដែលខ្ញុំសរសេរ ព្រោះបើគិតសើល ខ្ញុំក៏ចង់ប្រាប់ថា នៅសល់ទៀត។
    3. អ្នកដទៃ
      សូម្បីតែគ្រួសារ និង មិត្តភក្តិ​ នៅតែមិនអាចជាករណីលើកលែងបាន ចាំបាច់និយាយអីដល់អ្នកដទៃ គ្រាន់តែពេលខ្លះគេគិតផលប្រយោជន៍ផ្សេង គេអាចជាសុខចិត្តទ្រាំឲ្យរួចមួយពេលៗទៅ។ តែគេអត់ប្រតិកម្មឲ្យយើងឃើញ ក៏មិនមែនបានន័យថាគេអត់ប្រតិមក្មដែរ មិនចឹង!

    4. The tone of speaking is important

    5. The meaning is not really matter in relationship, The matter is the tone of speaking. Real relationship need high emotional serve, but the fake one only info is enough.
  • ហេតុអីក៏ខ្ញុំ hosted ហើយ public My-space.site?
    តាមពិតខ្ញុំជាមនុស្សចូលចិត្តភាពស្ងប់ស្ងាត់ បានន័យថាខ្ញុំមិនចូលចិត្តឲ្យអ្នកណាមករញ៉េរញ៉ៃខ្ញុំពេកទេ ខ្ញុំមិនចេះដឹងរឿងគេ ក៏មិនចង់ឲ្យគេដឹងរឿងខ្លួនច្រើនដែរ ព្រោះភាគច្រើនគេផ្ដល់ផលប៉ះពាល់មកឲ្យខ្ញុំ ច្រើនជាងផ្ដល់ប្រយោជន៍។ តែទោះជាយ៉ាងណាខ្ញុំក៏ជាមនុស្សដែរ ខ្ញុំមានអារម្មណ៍គ្រប់យ៉ាងដូចមនុស្សទូទៅ គ្រាន់តែវាមិនច្រើនលើសលប់ដូចមនុស្សភាគច្រើន ដោយសារតែបរិបទរបស់ខ្ញុំក៏វាខុសពីមនុស្សភាគច្រើនដូចគ្នា ចឹងក៏និយាយខ្លះៗត្រួសៗឲ្យអ្នកតាមដានរបស់ខ្ញុំអានលេងៗ ព្រោះខ្ញុំដឹងថា Character របស់ខ្ញុំវាធ្វើឲ្យមនុស្សមិនតិចទេដែលចង់ដឹងថាមកពីអី។

  • សម្រាប់ខ្ញុំ ភាពស្ងប់ស្ងាត់វាអាចជាជម្រើសទីមួយ គឺដើម្បីរក្សាតុល្យភាពផ្លូវចិត្ត ខ្ញុំមើលទៅកន្លែងមួយដែលពពេញទៅដោយរឿងដែលខ្ញុំមិនចូលចិត្ត ខ្ញុំមិនចង់ពាក់ព័ន្ធទេ។ តែភាពស្ងប់ស្ងាត់របស់ខ្ញុំវាក៏មិនកើតចេញពីខ្ញុំតែម្ខាងដែរ ពេលខ្លះខ្ញុំចង់និយាយដែរ តែបរិបទ និង មនុស្សនៅជុំវិញខ្លួនរបស់ខ្ញុំផ្ដល់អារម្មណ៍គ្មានសុវត្តិភាពនឹងនិយាយ។ ឬក៏ពេលខ្លះខ្ញុំចង់និយាយដែរ តែការនិយាយរបស់ខ្ញុំវានឹងហុចផលខុសពីអីដែលខ្ញុំចង់បាន ឬ ក៏ផលមិនល្អណាមួយ ចឹងក៏ខ្ជឹលនិយាយ ខ្ញុំចូលចិត្តសួរតែអីដែលខ្ញុំមិនដឹងទេ។
    ប៉ុន្តែក៏មានពេលខ្លះចង់បញ្ចេញអារម្មណ៍ខ្លះៗចោល ដើម្បីឲ្យសល់ space ខ្លះទុករឿងថ្មីៗ។ ហើយជៀសវាងការបន្ថែមបន្ថយគ្រឿងដោយអ្នកដទៃ ខ្ញុំក៏សរសេរវេបផ្សាយមួយនេះ និយាយរឿងខ្លះៗដែលខ្ញុំចង់និយាយ។ ខ្ញុំចង់និយាយ ប៉ុន្តែមិនចង់ឲ្យវាបើកជំហរពេកទេ មិនបង្ហាញ ក៏មិនលាក់ អ្នកចង់ដឹងក៏ដឹង អ្នកមិនចង់ដឹងក៏មិនគួរដឹងដែរ ព្រោះខ្ញុំមិនចូលចិត្តឲ្យអ្វីក៏ដោយដែលចេញពីខ្ញុំទៅ​ ក្លាយទៅជារបស់បន្ទាប់បន្សំ។ បើទោះជាពេលខ្លះគេសួរខ្ញុំក៏ដោយ តែបើខ្ញុំដឹងថាចម្លើយរបស់ខ្ញុំវាមិនមែនជាអីដែលគេចង់បាន ខ្ញុំមិនខាតទឹកមាត់វែងឆ្ងាយទេ មិនដឹងគឺចប់!
  • How confident am I to dream this??
    Logo